អំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ធិត ត្រូវបានចែកជូនពលរដ្ឋ២០០គ្រួសារ ដែលមានជីវភាពខ្វះខាត ក្នុងឃុំរការខ្នុរ ស្រុកក្រូចឆ្មារ

2021/10/30 08:42:15 pm        474

ត្បូងឃ្មុំ ៖ ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនពលរដ្ឋ២០០គ្រួសារ ដែលមានជីវភាពខ្វះខាតលំបាក ក្នុងឃុំរការខ្នុរ ស្រុកក្រូចឆ្មារ នៅព្រឹកថ្ងៃទី៣០ ខែតុលានេះ ។

មានប្រសាសន៍សំណេះសំណាល ឯកឧត្តម​ ជាម ច័ន្ទសោភ័ណ បានផ្តាំផ្ញើសួរសុខទុក្ខពី​សំណាក់​សម្តេតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាក​បាទក្រហមកម្ពុជា ជូនចំពោះប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតលំបាកទាំងអស់ ដោយ​ក្តី​នឹក​រលឹក​អាណិតអាសូរ និងតែងតែព្រួយបារម្ភ គិតគូរពីសុខទុក​ប្រជាពលរដ្ឋ​គ្រប់ពេល​វេលា។

ឯកឧត្តម អភិបាលខេត្ត បានណែនាំដល់អាជ្ញាធរស្រុកឃុំភូមិ ត្រូវបន្តផ្សព្វផ្សាយសារអប់រំ ឱ្យបាន​ជាប់ជាប្រចាំដល់ប្រជាពលរដ្ឋនូវវិធានការ «៣កុំ និង៣ការពារ» ក៏ដូចជាពលរដ្ឋដែលមិន​ទាន់ចាក់​វ៉ាក់សាំងការពារជំងឺកូវីដ១៩ សូមរួសរាន់ទៅចាក់ ដើម្បីបញ្ចៀសការស្លាប់ ពិសេសក្នុងការចូលរួម​ប្រយុទ្ធប្រឆាំង នឹងការឆ្លងរាលដាលនូវជំងឺដ៏កាចសាហាវនេះ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម បានថ្លែងប្រាប់បងប្អូនប្រជាពលរដ្ឋ នូវការយកចិត្តទុកដាក់ខ្ពស់​គ្រប់​កាលៈទេសៈ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដោយផ្តល់ជូនអំណោយពលរដ្ឋជនងាយរងគ្រោះទាំងអស់ស្មើៗគ្នា ដោយមិនប្រកាន់ពូជសាសន៍ និងនិន្នាការនយោបាយនោះឡើយ ពិសេសតាមរយៈគោលនយោបាយឧបត្ថម្ភដល់ បងប្អូនក្រ១ ក្រ២ និងស្ត្រីពពោះជាដើម។

ដោយឡែកក្នុងបរិបទកូវីដ១៩នេះ សម្តេចតេជោ បានបន្តផ្តល់ភាពកក់ក្តៅ ដោយពលរដ្ឋទទួល​បាន​ការចាក់វ៉ាក់សាំងដោយឥតគិតថ្លៃ, ព្យាបាលមិនយកលុយ ផ្តល់អាហារ៣ពេល ពិសេស ផ្តល់​​២លាន​រៀលគ្រួសារអ្នកស្លាប់ដោយជំងឺកូវីដ១៩ និង១លានរៀល ជូនក្រុមការងារចាត់ចែងសពផងដែរ។

បើតាមលោក វង វ៉ាន់នី នាយកសាខាកាកបាទក្រហមខេត្ត បានឱ្យដឹងថា ចំពោះអំណោយ​ដែល​ផ្តល់​ជូនទាំង ២០០គ្រួសារ ក្នុង១គ្រួសារទទួលបាន អង្ករ១បេ មី១កេស ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ត្រីខ១យួរ ប្រេងឆា១ដប និងថវិកាមួយចំនួន៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        241
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm