ឧបនាយករដ្ឋមន្ត្រី វង្សី វិស្សុត៖ ការអនុវត្តច្បាប់ គឺជាសូចនាករវាស់វែងសមិទ្ធកម្ម នៃការតាក់តែងច្បាប់

2024/12/18 07:17:24 pm        305

ក្នុងពិធីបើកសិក្ខាសាលាថ្នាក់ជាតិស្តីពី «ការងារនីតិកម្មនិងការងារកែទម្រង់ច្បាប់របស់ រាជរដ្ឋាភិបាល​» នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រី ប្រចាំការរដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការ​ដឹកនាំការកែ​ទម្រង់​ច្បាប់​ថ្លែងថា ការអនុវត្តច្បាប់ គឺជាសូចនាករវាស់វែងសមិទ្ធកម្មនៃការតាក់តែងច្បាប់។

សិក្ខាសាលាថ្នាក់ជាតិស្តីពី «ការងារនីតិកម្មនិងការងារកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាល» មានការអញ្ជើញចូលរួមពីបណ្តាថ្នាក់ដឹកនាំតំណាងក្រសួងស្ថាប័ននៃរាជរដ្ឋាភិបាល តំណាងក្រសួងនីតិកម្មកូរ៉េ តំណាងដៃគូអភិវឌ្ឍន៍ សាស្ត្រាចារ្យនីតិសាស្ត្រ អ្នកច្បាប់ មេធាវី ព្រមទាំងអ្នកជំនាញការជាតិ និងអន្តរជាតិ ប្រមាណ២៥០នាក់។

ឯកឧត្តម វង្សី វិស្សុត មានប្រសាសន៍ថា ការតាក់តែងច្បាប់ និងការអនុវត្តច្បាប់ មានទំនាក់ទំនងគ្នាស្អិតល្មួត ពឹងផ្អែកនិងគាំទ្រគ្នាទៅវិញទៅមក។ ក្នុងនោះ គុណភាពនៃការតាក់តែងច្បាប់ គាំទ្រដល់ប្រសិទ្ធភាពនៃការអនុវត្តច្បាប់ ហើយប្រសិទ្ធភាពនៃការអនុវត្តច្បាប់ គឺជាសូចនាករវាស់វែងសមិទ្ធកម្មនៃការតាក់តែងច្បាប់។

ឯកឧត្តម វង្សី វិស្សុត មានប្រសាសន៍ទៀតថា ដូច្នេះជោគជ័យនៃការកែទម្រង់ច្បាប់ គឺមានលក្ខណៈពឹងផ្អែកគ្នាជាអន្តរសកម្ម ហើយជាលទ្ធផលគឺបង្កើតបាននូវមូលដ្ឋានគ្រឹះសម្រាប់សង្គមមួយមាន ស្ថិរភាព វិបុលភាព វឌ្ឍនភាព និងសមធម៌។ ក្នុងន័យនេះ ដើម្បីសម្រេចចក្ខុវិស័យនៃការកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាល គុណភាពនៃការតាក់តែងច្បាប់ និងប្រសិទ្ធភាពនៃការអនុវត្តច្បាប់ គឺជាកត្តាគន្លឹះដែលមិនអាចខ្វះបាន ដើម្បីធានាចីរភាពនៃការកសាងនីតិរដ្ឋ និងអភិបាលកិច្ចល្អ។

ឯកឧត្តម វង្សី វិស្សុត ថ្លែងថា នៅក្រោយឆ្នាំ១៩៩៣ កម្ពុជាបានរៀបចំប្រព័ន្ធច្បាប់ និងរដ្ឋបាលរបស់ខ្លួនឡើងវិញនៅក្រោមដំបូលរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ ដោយទទួលយកជំនួយពីដៃគូអភិវឌ្ឍន៍ជាច្រើនប្រទេស ទាំងប្រទេសដែលប្រកាន់យកប្រព័ន្ធច្បាប់ Civil Law និងប្រទេសដែលប្រកាន់យកប្រព័ន្ធច្បាប់ Common Law ក្នុងគោលដៅចម្បងគឺសមាហរណកម្មប្រទេសឡើងវិញ ចូលទៅក្នុងតំបន់និងសាកលលោក ដែលធ្វើឱ្យច្បាប់កម្ពុជាបច្ចុប្បន្នមានអត្តសញ្ញាណបែបចម្រុះពណ៌ ច្រើនស្រទាប់ លាយឡំដោយច្បាប់បែបប្រពៃណីផង ច្បាប់បែបទំនើបផង និងទស្សនវិជ្ជាច្បាប់បែបចម្រុះផង។

នាឱកាសនោះ ឯកឧត្តម វង្សី វិស្សុត បន្ថែមថា ទោះបីជាយ៉ាងនេះក្តី ជាង២ទស្សវត្សរ៍ចុងក្រោយនេះ កម្ពុជាបានបោះជំហានយ៉ាងស្វាហាប់ក្នុងការធ្វើទំនើបកម្មច្បាប់ ស្របតាមស្តង់ដារអន្តរជាតិ ដោយប្រកាន់យកនូវគោលការណ៍នីតិរដ្ឋជាមូលដ្ឋានគ្រឹះ និងបានចារឹកក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ឈរលើគុណតម្លៃស្នូល រួមមាន ប្រព័ន្ធនយោបាយលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ការគោរពសិទ្ធិមនុស្សនិងសិទ្ធិបុគ្គល និងប្រព័ន្ធសេដ្ឋកិច្ចទីផ្សារ៕

អត្ថបទដែលទាក់ទង

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        127
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        111
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        100

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO

2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm