មន្ត្រីបក្សប្រឆាំងបន្តសុំចូលគណបក្សប្រជាជន និងគាំទ្រឱ្យមានច្បាប់ដាក់ក្រុមជ្រុលនិយម​ជាក្រុមភេរវកម្ម

2024/12/18 07:57:53 pm        322

ដោយមើលឃើញកាន់តែច្បាស់អំពីទង្វើញុះញង់ ចិញ្ចឹមចិត្តបង្កអស្ថិរភាព អសន្តិសុខ បំផ្លាញ​នូវ​សន្តិភាព​ដ៏សុខសាន្ត​ដែលកំពុង​កើតមាននា​សព្វថ្ងៃនេះ​ពី​ក្រុម​ជ្រុល​និយម​មួយ​ក្តាប់​តូច​នៅ​ក្រៅ​ប្រទេស ​អ្នកគាំទ្របក្ស ប្រឆាំងជាហូរហែ បានប្រកាសផ្តា​ច់​ខ្លួន​មក​រួមរស់ក្នុងជីវភាពនយោបាយ​ជាមួយ​គណបក្សប្រជាជនកម្ពុជា ព្រម ទាំងបានគាំទ្រគំនិតផ្ដួចផ្ដើមរបស់សម្ដេចតេជោ ហ៊ុន សែន បង្កើតច្បាប់ដាក់ក្រុមជ្រុលនិយមជាក្រុមភេរវកម្ម ។

រយៈពេលចុងក្រោយនេះ គេបានសង្កេតឃើញថា មន្ត្រីមូលដ្ឋានរបស់គណបក្សប្រឆាំង ជា​ពិសេស​បេក្ខជនមកពីគណបក្សភ្លើងទៀន អស់ជំនឿលើការដឹកនាំរបស់គណបក្សខ្លួន បាន​ប្រកាស​ផ្តាច់​ខ្លួន​មកចូលរួមក្នុងជីវ ភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាជាហូរហែ ព្រោះ​ពួកគេកាន់តែមើលឃើញច្បាស់ អំពីសារធាតុ ពិតរបស់​គណបក្ស​ខ្លួន​ដែល​មាន​ក្រុម​ជ្រុល​និយម​ក្បត់​ជាតិនៅក្រៅស្រុក តែងតែបំផុសញុះញង់ចង់ផ្តួលរំលំរាជ រដ្ឋាភិបាលស្របច្បាប់ ខណៈ​ដែល​ប្រទេស និងប្រជាជនកម្ពុជា កំពុងទទួលនូវមនុញ្ញផលពីសុខសន្តិភាព។

ជាក់ស្តែង កាលពីម្សិលមិញ តាមរយៈតេឡេក្រាមផ្លូវរបស់សម្តេចតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធ​សភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បាន​ឃើញ​មាន​បេក្ខជន​ក្រុម​ប្រឹក្សា​មក​ពី​គណបក្ស​ភ្លើង​ទៀន ឃុំសំរោង សែន ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ចំនួន៥រូប បានប្រកាសផ្តាច់ខ្លួន និង​បាន​គោរព​ស្នើសម្តេចតេជោ សុំចូល រួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាវិញ។

គួរបញ្ជាក់ថា សកម្មភាពនៃការចុះចូលបែបនេះ បាននឹងកំពុង​កើត​មាន​អស់​រយៈ​ពេល​ជា​ច្រើន​ខែមកហើយ។ បេក្ខជនក្រុមប្រឹក្សាគណបក្សភ្លើងទៀនចំនួន៥រូបមកពីឃុំសំរោងសែន ស្រុក​កំពង់​លែង ខេត្តកំពង់ឆ្នាំង ដែលបានប្រកាសផ្តាច់ខ្លួនចេញពីបក្សប្រឆាំង និងគោរព​ស្នើ​សម្តេច​តេជោ​សុំ​ចូល​រួម​ជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជានេះ ពួកគេក៏បាន​ប្រកាស​គាំទ្រ​ឱ្យ​រាជ​រដ្ឋាភិបាល​បង្កើតច្បាប់ដាក់ក្រុមជ្រុលនិយមជា ក្រុមភេរវកម្ម ៕ អត្ថបទ៖ មុត សុទ្ធ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        230
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm