មេដឹកនាំក្រុមឧទ្ទាមស៊ីរី ប្តេជ្ញារំសាយ និងបង្រួបបង្រួមក្រុមប្រដាប់អាវុធ

2024/12/18 09:11:48 pm        402

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋស៊ីរី បានរាយការណ៍កាលពីថ្ងៃអង្គារ (១៧ ធ្នូ) ថា មេដឹកនាំសម្ព័ន្ធក្រុមឧទ្ទាមដែលបានឡើងកាន់អំណាចក្នុងប្រទេសស៊ីរី កាលពីខែធ្នូ បាននិយាយថា ក្រុមប្រឆាំងប្រដាប់អាវុធទាំងអស់នៅក្នុងប្រទេសនឹងត្រូវរំលាយ ហើយបង្រួបបង្រួមគ្នាក្រោមរដ្ឋាភិបាលថ្មី ខណៈខ្លួនប្រឹងប្រែងកសាងរដ្ឋដែលដំណើរការ។។

លោក អាម៉េដ អាល់-សារ៉ាអា (Ahmed al-Sharaa) ប្រធានក្រុមឧទ្ទាម បាននិយាយថា យុទ្ធជនឧទ្ទាមនឹងត្រូវនាំមកក្រោមការគ្រប់គ្រងរបស់ក្រសួងការពារជាតិ។

គេមិនច្បាស់ទេថា តើរឿងនេះនឹងសម្រេចបានដោយរបៀបណា ឬនៅពេលណា ឬថា តើក្រុមប្រដាប់អាវុធដ៏ប្រកួតប្រជែងទាំងនោះនឹងយល់ព្រម ឬក៏អត់នោះទេ។ ប៉ុន្តែលោក Sharaa ដែលពីមុនត្រូវបានគេស្គាល់ថាឈ្មោះ អាប៊ូ ម៉ូហាម៉េដ អាល់-ហ្គោឡានី (Abu Mohammed al-Golani) បាននិយាយថា "អ្នកគ្រប់គ្នាត្រូវតែស្ថិតនៅក្រោមច្បាប់" នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ Sana របស់ស៊ីរី។

ការអត្ថាធិប្បាយរបស់មេដឹកនាំក្រុមឧទ្ទាមរូបនេះ បានកើតឡើងជាងមួយសប្តាហ៍ បន្ទាប់ពីការដួលរលំនៃរបបលោកប្រធានាធិបតី Bashar al-Assad ខណៈអាជ្ញាធរថ្មីនៅក្នុងរដ្ឋធានីដាម៉ាស របស់ស៊ីរី បានស្វះស្វែងរកស្ថិរភាព បន្ទាប់ពីសង្គ្រាមស៊ីវិលអស់រយៈពេល ១៣ឆ្នាំ។ ថ្នាក់ដឹកនាំស៊ីរីថ្មីនេះក៏មានគោលបំណងបង្កើនការទទួលស្គាល់ពីអន្តរជាតិតាមរយៈកិច្ចប្រជុំជាបន្តបន្ទាប់ជាមួយអ្នកការទូតមកពីអឺរ៉ុប អង្គការសហប្រជាជាតិ និងមជ្ឈិមបូព៌ា៕

អត្ថបទដែលទាក់ទង

អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        12
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        14
រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm        31

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក

2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm