រាជរដ្ឋាភិបាលចាត់ទុកអនុសញ្ញា CEDAW ជាការលើកកម្ពស់សិទ្ធិ និងជំរុញសមភាពយេនឌ័រនៅកម្ពុជា

2024/12/18 11:24:19 pm        112

ភ្នំពេញ ៖ រាជរដ្ឋាភិបាលចាត់ទុកអនុសញ្ញា CEDAW ជាឧបករណ៍ដ៏សំខាន់ក្នុងការលើកកម្ពស់សិទ្ធិ និងការជំរុញសមភាពយេនឌ័រនៅកម្ពុជា ដោយដាក់បញ្ចូលអនុសញ្ញានេះទៅក្នុងក្របខ័ណ្ឌច្បាប់ជាតិ គោលនយោបាយជាតិពាក់ព័ន្ធ និងការផ្សារភ្ជាប់គោលដៅទី៥ ដើម្បីឈាន ទៅសម្រេចសមភាពយេនឌ័រ និងធានាថា មិនទុកនរណាម្នាក់នៅឯកោនៅត្រឹមឆ្នាំ២០៣០។

​លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ក្នុងឱកាសបើក កិច្ចសន្ទនា ស្ដីពីអនុសញ្ញាលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងនារីភេទ (CEDAW) និងសេចក្តីសង្កេតសន្និដ្ឋាន (Concluding Observation) នៅថ្ងៃទី ១៧ ម្សិលមិញនេះថា កិច្ចសន្ទនានាពេលនេះរៀបចំឡើង ស្របពេលដែលរាជរដ្ឋាភិបាល បានដាក់ចេញនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ក្នុងអាណត្តិទី៧ នៃរដ្ឋសភា ដែលអង្គពិភាក្សានឹង ត្រូវផ្សារភ្ជាប់ផងដែរ, ផ្អែកលើចំណុចគន្លឹះដូចបានចង្អុលបង្ហាញនៅក្នុងបញ្ចកោលទី៤ មុំទី១ ដែលកំណត់ការបង្កើនការវិនិយោគ លើយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្រ្តី និងក្មេងស្រីលើគ្រប់វិស័យ ដើម្បីទាញយកអត្ថប្រយោជន៍ពីភាគលាភយេនឌ័រ សម្រាប់ សង្គម និងសេដ្ឋកិច្ចជាតិ។

លោកជំទាវកិត្តិបណ្ឌិត បន្តថា រាជរដ្ឋាភិបាលកម្ពុជាបានចុះហត្ថលេខាលើអនុសញ្ញា នៃការលុបបំបាត់រាល់ទម្រង់នៃការរើស អើងប្រឆាំងនារីភេទ CEDAW និងពិធីសារតាមជម្រើសនៃអនុសញ្ញានេះដោយឥតលក្ខខណ្ឌ។ ក្នុងរយៈពេល ៣២ ឆ្នាំកន្លងមកនេះ រាជរដ្ឋាភិបាលបានចាត់ទុកអនុសញ្ញា CEDAW ជាឧបករណ៍ដ៏សំខាន់ក្នុងការលើកកម្ពស់សិទ្ធិ និងការជំរុញសមភាពយេនឌ័រ នៅ កម្ពុជា ដោយដាក់បញ្ចូលគោលការណ៍នៃអនុសញ្ញាទៅក្នុងក្របខ័ណ្ឌច្បាប់ជាតិ គោលនយោបាយជាតិពាក់ព័ន្ធ និងការផ្សារភ្ជាប់គោល ដៅទី៥ នៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ដើម្បីឈានទៅសម្រេចសមភាពយេនឌ័រ និងធានាថា មិនទុកនរណាម្នាក់ឱ្យ នៅឯកោ គិតត្រឹមឆ្នាំ២០៣០។

លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី លើកឡើងបន្ថែមថា ជុំវិញអនុសញ្ញា CEDAW នេះ, ក្នុងនាមជារដ្ឋភាគីនៃអនុសញ្ញា រាជរដ្ឋាភិបាលកម្ពុជាបានបញ្ជូនរបាយការណ៍ទៅគណៈកម្មធិការ CEDAW តាមកាលកំណត់ចំនួន ៣ លើករួចមកហើយ ដោយអនុវត្ត តាមមាត្រា ១៨ នៃអនុសញ្ញានេះ។ នៅក្នុងរបាយការណ៍លើកទី៦ គណៈកម្មាធិការ CEDAW បានកត់សម្គាល់លើវឌ្ឍនភាពសំខាន់ៗ ដែលកម្ពុជាសម្រេចបាន ក្នុងការលើកកម្ពស់ស្ថានភាព សិទ្ធិ តួនាទី និងសុខុមាលភាពរបស់ស្ត្រី និងក្រុមគ្រួសារ តាមរយៈយន្តការជាតិ ការអនុវត្តច្បាប់ គោលនយោបាយ និងវិធានការនានា, ដែលលទ្ធផលទាំងនេះ បង្ហាញពីការយកចិត្តទុកដាក់ខ្ពង់របស់រាជរដ្ឋាភិបាល រួមជាមួយស្ថាប័នរដ្ឋសភា ដែលបានគាំទ្រក្នុងការតាក់តែងនិងអនុម័តច្បាប់ ដោយគិតគូរអំពីកិច្ចការពារសិទ្ធិស្ត្រីនិងសមភាពយេនឌ័រ៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        28
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        235
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        223

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ

2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm