អង្គការ WFP ៖ ការកើនឡើងនៃការប្រយុទ្ធគ្នា នៅក្នុងប្រទេសស៊ូដង់ រារាំងការផ្តល់ជំនួយមនុស្សធម៌

2024/12/18 11:43:00 pm        16

កម្មវិធីស្បៀងអាហារពិភពលោក (WFP) កាលពីថ្ងៃអង្គារ បាននិយាយថា ការប្រយុទ្ធគ្នាកាន់តែខ្លាំងឡើងនៅក្នុងប្រទេសស៊ូដង់ កំពុងរារាំងជំនួយមនុស្សធម៌មិនឲ្យទៅដល់បណ្តាតំបន់គ្រោះថ្នាក់ដោយទុរ្ភិក្ស។

អង្គការ WFP បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«ការប្រយុទ្ធគ្នា នៅក្នុងស្រុក Um Rawwaba ភាគខាងជើងរដ្ឋ Kordofan បានរារាំងក្បួនរថយន្តមិនឲ្យទៅដល់តំបន់ហានិភ័យដោយគ្រោះទុរ្ភិក្ស នៅក្នុងរដ្ឋ Kordofan ខាងជើង និងខាងត្បូង រួមទាំងទីក្រុង Kadugli និងទីក្រុងDilling»។

រថយន្តដឹកជំនួយទាំងនោះ ត្រូវបានបង្ខំឲ្យត្រឡប់ទៅទីតាំងដែលមានសុវត្ថិភាពជាងមុន ហើយកំពុងរង់ចាំការប្តូរទិសទៅកាន់តំបន់ ដែលអាចចូលទៅដល់ផ្សេងទៀត នៅក្នុងរដ្ឋ Kordofanខាងត្បូង និងរដ្ឋ Blue Nile ខណៈដែលស្ថានភាពនោះ អនុញ្ញាតឲ្យ។

WFP បានកត់សម្គាល់ថា សូម្បីតែច្រករបៀងដែលមានហើយនោះ ក៏មានគ្រោះថ្នាក់ ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយសារការប្រយុទ្ធគ្នា និងការបាញ់ផ្លោងកាន់តែខ្លាំងឡើង។

អង្គការ UN បានបញ្ជាក់ថា នៅក្នុងខែតុលា ខ្លួនបានផ្តល់អាហារ សាច់ប្រាក់ និងជំនួយអាហារូបត្ថម្ភដល់ប្រជាជនចំនួន ២,៨លាននាក់ នៅទូទាំងប្រទេស។ ឥឡូវនេះ អង្គការនេះ កំពុងធ្វើការដើម្បីផ្តល់ជំនួយអាហារ និងអាហារូបត្ថម្ភសំខាន់ៗ ទៅកាន់កន្លែងមានប្រជាជនស្រេកឃ្លាកចំនួន ១៤កន្លែង ដែលភាគច្រើន ស្ថិតនៅក្នុងតំបន់ដែលរងផលប៉ះពាល់ដោយជម្លោះ គឺនៅតំបន់Darfur រដ្ឋ Kordofan ទីក្រុង Khartoum និងរដ្ឋ Gezira ជទីដែលជម្លោះ នៅតែបន្តកើនឡើង។

រដ្ឋាភិបាលស៊ូដង់នាពេលថ្មីៗនេះ បានប្រកាសថា ប្រជាជនចំនួន ២៨,៩ លាននាក់ នៅក្នុងប្រទេសនេះ ត្រូវការជំនួយមនុស្សធម៌ ដោយសារតែជម្លោះដែលកំពុងបន្តរវាងកងកម្លាំងប្រដាប់អាវុធស៊ូដង់ និងកងកម្លាំងយោធាប៉ារ៉ាគាំទ្ររហ័ស ដែលបានផ្ទុះឡើងនៅពាក់កណ្តាលខែមេសា ឆ្នាំ ២០២៣។

អត្ថបទដែលទាក់ទង

ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm        330
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm        329
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm        320

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm