កងកម្លាំងឃើដដែលគាំទ្រដោយអាមេរិក ស្នើសុំ «តំបន់គ្មានយោធា» នៅជិតព្រំដែនស៊ីរី-ទួរគី

2024/12/18 11:43:59 pm        142

មេបញ្ជាការកងកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF) ដែលដឹកនាំដោយឃើដ លោក Mazloum Abdi បាននិយាយកាលពីថ្ងៃអង្គារថា កងកម្លាំងរបស់ខ្លួន មានឆន្ទៈក្នុងការស្នើសុំ «តំបន់គ្មានយោធា» នៅក្នុងទីក្រុងព្រំដែន Kobani នៃតំបន់ជនបទភាគខាងជើងនៃទីក្រុងអាឡិបប៉ូ (Aleppo)។

លោកបានធ្វើការអត្ថាធិប្បាយ នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ដោយបង្ហាញពីការត្រៀមខ្លួនរបស់ កងកម្លាំង SDF ក្នុងការបង្កើតតំបន់ទ្រនាប់ នៅព្រំដែន Kobani ជាមួយនឹងការដាក់ពង្រាយកងកម្លាំងសន្តិសុខឡើងវិញ ក្រោមការត្រួតពិនិត្យ និងវត្តមានរបស់សហរដ្ឋអាមេរិក។ លោកបាននិយាយថា ចំណាត់ការនេះ មានគោលបំណង «ដោះស្រាយកង្វល់សន្តិសុខទួរគី និងធានាស្ថិរភាពយូរអង្វែង ក្នុងតំបន់»។

នៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយ កងកម្លាំង SDF បានចោទប្រកាន់ប្រទេសទួរគី ពីបទរៀបចំការវាយលុកប្រឆាំងនឹងទីក្រុង Kobani ដោយអះអាងថា កងកម្លាំងទួរគី និងក្រុមយុទ្ធជនសម្ព័ន្ធមិត្តបានប្រមូលផ្តុំអាវុធធុនធ្ងន់ នៅជិតទីក្រុងនេះ។ កងកម្លាំងឃឺដគាំទ្រដោយសហរដ្ឋអាមេរិក បានដកខ្លួនចេញពីទីក្រុង Manbij ដែលជាទីក្រុងយុទ្ធសាស្ត្រ នៅភាគខាងជើងខេត្តអាឡិបប៉ូ ដែលពួកគេបានគ្រប់គ្រង ចាប់តាំងពីការដណ្តើមបានវាពីក្រុមរដ្ឋឥស្លាម ក្នុងឆ្នាំ ២០១៦។

ដោយលើកឡើងពីការព្រួយបារម្ភអំពីយុទ្ធជនឃើដ នៅជិតព្រំដែនភាគខាងត្បូងរបស់ខ្លួន ប្រទេសទួរគី បានបង្ហាញចំណាប់អារម្មណ៍ជាយូរមកហើយ ក្នុងការជំរុញឲ្យកម្លាំងទាំងនោះ ចេញពីតំបន់ព្រំដែន។

ចាប់តាំងពីឆ្នាំ ២០១៦ មក ទីក្រុងអង់ការ៉ា បានធ្វើប្រតិបត្តិការយោធាជាច្រើន នៅភាគខាងជើងប្រទេសស៊ីរី ដោយដណ្តើមយកទឹកដីព្រំដែនយ៉ាងទូលំទូលាយ។

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        8
ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        77
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        75

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់

2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm