លោក Scholz៖ជំហរអាមេរិកលើអាវុធចម្ងាយឆ្ងាយសម្រាប់អ៊ុយក្រែន នឹងផ្លាស់ប្តូរ នៅក្រោមការដឹកនាំរបស់លោក ត្រាំ

2024/12/18 11:48:30 pm        165

អធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូល (Olaf Scholz) បាននិយាយថា លោកសង្ឃឹមថា ជំហររបស់សហរដ្ឋអាមេរិក លើអាវុធរយៈចម្ងាយឆ្ងាយ សម្រាប់អ៊ុយក្រែន នឹងផ្លាស់ប្តូរ បន្ទាប់ពីលោក ដូណាល់ ត្រាំ ( Donald Trump) ចូលកាន់តំណែង។

ការបង្ហាញកម្មវិធីបោះឆ្នោតរបស់គណបក្សរបស់ខ្លួន គណបក្សសង្គមប្រជាធិបតេយ្យអាល្លឺម៉ង់ (SPD) នៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងប៊ែរឡាំង លោក សូល ដែលជាបេក្ខភាពរបស់គណបក្សនេះសម្រាប់ធ្វើជាអធិការបតី បាននិយាយថា លោកអាចមើលឃើញថា លោក ត្រាំ នៅខាងខ្លួនទាក់ទងនឹងការបដិសេធក្នុងការផ្គត់ផ្គង់មីស៊ីលតម្រង់គោលដៅរយៈចម្ងាយឆ្ងាយ Taurus ទៅឲ្យអ៊ុយក្រែន។ លោក ត្រាំ បាននិយាយម្តងទៀតថា គាត់គិតថា ការអនុញ្ញាតឲ្យអ៊ុយក្រែនប្រើអាវុធរយៈចម្ងាយឆ្ងាយសម្រាប់ការវាយប្រហារ នៅក្នុងប្រទេសរុស្ស៊ី គឺជា «ការសម្រេចចិត្តខុស»។  

លោក សូល បាននិយាយថា៖«ប្រសិនបើខ្ញុំយល់បានត្រឹមត្រូវ នេះនឹងត្រូវបានមើលស្រដៀងគ្នា នាពេលអនាគត រួមទាំងនៅក្នុងកិច្ចសហប្រតិបត្តិការឆ្លងមហាសមុទ្រអាត្លង់ទិក។ យ៉ាងហោចណាស់ នោះគឺជាអ្វីដែលខ្ញុំបានប្រមូលពីបទសម្ភាសន៍ថ្មីៗរបស់លោកប្រធានាធិបតី ត្រាំ។

លោកអធិការបតី បានបដិសេធម្តងហើយម្តងទៀត ក្នុងការបញ្ជូនមីស៊ីល Taurus ទៅកាន់អ៊ុយក្រែនដោយនិយាយថា ការសម្រេចនេះ នឹងបង្កឲ្យមានហានិភ័យធ្ងន់ធ្ងរ។

ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានប្រាប់សន្និសីទសារព័ត៌មាន នៅ ភូមិគ្រឹះ Mar-a-Lago របស់គាត់ នៅក្នុងរដ្ឋ Florida កាលពីថ្ងៃចន្ទថា ការសម្រេចចិត្តរបស់លោកប្រធានាធិបតី ចូ បៃដិន (Joe Biden) ក្នុងការអនុញ្ញាតឲ្យមានការវាយប្រហារកាន់តែស៊ីជម្រៅ នៅក្នុងប្រទេសរុស្ស៊ី គឺជា «រឿងឆោតល្ងង់បំផុត ដែលត្រូវធ្វើ»។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm       
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        49
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        39

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm