កំណត់ត្រា​ផ្ទាល់ខ្លួន​របស់ ហ៊ុល គីម​ហ៊ុយ មុន​ជាប់​ជា​អ្នក​ចាំទី​ឆ្នើម​ប្រចាំ​លី​គ​កំពូល​កម្ពុជា​២០២០

2021/04/27 09:59:58 am        48



​បាល់ទាត់៖ ហ៊ុល គីម​ហ៊ុយ ដែល​បច្ចុប្បន្ន​នេះ​មាន​វ័យ​ត្រឹម​ ២០​ឆ្នាំ​និង​៦​ខែ​ត្រូវ​បាន​ជ្រើសរើស​ជា​អ្នក​ចាំទី​ល្អ​ជាងគេ​ប្រចាំ​ពានរង្វាន់ Metfone Cambodian League 2020 បន្ទាប់ពី​ត្រូវ​បាន​ប្រកាស​ក្នុង​ពិធី​ប្រគល់​ពានរង្វាន់​កាល​ល្ងាច​ថ្ងៃ​ចន្ទ ទី​២៦​ ខែ​តុលា ឆ្នាំ​២០២០ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​​។


​ការ​ជ្រើសរើស​ជា​អ្នកចាំទី​ល្អ​ជាងគេ​នេះ​ក្រោយពី គី​ហ៊ុយ​ជួយ​ឲ្យ​បឹងកេត​លើក​ពាន​លី​គ​កំពូល និង​រួម​ចំណែក​ឲ្យ​ក្រុម​មាន​កំណត់​ត្រា​ ប្រកួត​មិនដែល​ចាញ់​ក្នុង​មួយ​រដូវ​កាល​ពេញ​ ហើយ​ក្លាយ​ជា​ក្រុម​ដំបូង​គេ​ប្រកួត​មិន​ដែល​ចាញ់​សោះ​ក្នុង​រយៈ​១២ ឆ្នាំ​ចុង​ក្រោយ​នេះ​។ បឹងកេត​ឈ្នះ ១២​ដង និង​ស្មើ ៥​ដង​។​ បើ​មើល​លើ​កំណត់ត្រា​ផ្ទាល់ខ្លួន​រដូវ​កាល​នេះ អតីត​អ្នកចាំទី​របស់​យុវជន​បាទី​មិន​របូត​គ្រាប់​បាល់​ចំនួន​៤​លើក (Clean Sheet) ពេល​ឈ្នះ វិសាខា ១–០,​ ឈ្នះ​សូល​ទី​ឡូ​អង្គរ ៣–០, ឈ្នះ​នគរបាល​ជាតិ ៣–០ និង​កង​យោធពល​ខេមរភូមិន្ទ ៣–០ (​ជើង​ទី​២)​។ ហ៊ុល គីម​ហ៊ុយ បាន​ផ្លាស់​ទៅលេង​នៅ​បឹងកេត​កាល​ចុង​ឆ្នាំ​២០១៨​ និង​ហ្វឹកហាត់​ត្រៀម​បើក​រដូវ​កាល​ថ្មី​។ កាល​ឆ្នាំ​២០១៩ ហ៊ុល គីម​ហ៊ុយ ​បាន​រួម​ចំណែក​ជួយ​ឲ្យ​បឹងកេត​ឈ្នះ​ពាន​សម្ដេច ហ៊ុន សែន និង​ជាប់​ជា​អ្នកចាំទី​ល្អ​ជាងគេ​ក្នុង​ពាន​រង្វាន់​លំដាប់​ទី​២​នេះ​។


នោះ​ជា​ជោគជ័យ​ធំធេងក្នុង​ការ​បង្ហាញខ្លួន​រដូវ​កាល​ដំបូង ​មុន​ពេល​ឈ្នះ​ពាន​លី​គ​កំពូល​រដូវ​កាល​ទី​២​ របស់​គេ​។ រដូវ​កាល​នេះ​គឺជា​ការ​លើក​ពាន​លី​គ​កំពូល​លើក​ទី៤ របស់​បឹងកេត (២០១២, ២០១៦, ២០១៧, ២០២០)​ ប៉ុន្តែ​ជា​ការ​ឈ្នះ​ពាន​ធំ​ៗ​ចំនួន​ពីរ​របស់ គីម​ហ៊ុយ នៅ​បឹងកេត​រយៈពេល​ពីរ​ឆ្នាំ​ជាប់​គ្នា​គឺ (​ឆ្នាំ​២០១៩ ឈ្នះ​ពានរង្វាន់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន លើក​ទី​១៣ និង​ពានរង្វាន់​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ ឆ្នាំ​២០២០​នៅ​រដូវ​កាល​នេះ​)៕


អត្ថបទ៖ ប៊ុនធឿន


អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        101
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        114
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        119

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់

2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm