ប្រព័ន្ធលូរំដោះទឹកកខ្វក់ប៉ែកខាងកើតស្ទឹងសង្កែ ក្រុងបាត់ដំបង ត្រូវបានសាងសង់​រួចរាល់ ១០០ភាគរយ

2024/12/19 12:10:40 am        619

បាត់ដំបង៖ លោក ហ៊ាន លីហុង ប្រធានគ្រប់គ្រងការដ្ឋាននៃគម្រោងទឹកកខ្វក់ក្នុងក្រុងបាត់ដំបង ថ្លែង​ឱ្យដឹងថា ការអនុវត្តគម្រោងសាងសង់ប្រព័ន្ធលូរំដោះទឹកកខ្វក់នៅប៉ែកខាងកើតស្ទឹងសង្កែ ក្រុង​បាត់ដំបង​សម្រេច​បាន​១០០ភាគរយ​ចំណែក​ប៉ែកខាងលិច​បាន និង​កំពុង​ពន្លឿន​ការ​សាង​សង់​ដែល​គ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២៥ ហើយផ្លូវដែលរងការ​ខូច​ខាត​កន្លង​មក​ត្រូវ​បាន​ជួស​ជុល​កែ​លម្អឡើងវិញជាបន្តបន្ទាប់។

លោក ហ៊ាន លីហុង បានពន្យល់ពី​បញ្ហា​ផ្លូវ​ជាតិ​លេខ​៥​ចាប់​ពីចំណុច​រង្វង់​មូល​ព្រាប​សរ​ហូត​មក​ដល់​លោកតា​ដំប​ងគ្រញូង​ដែល​រង​ការ​ខូច​ខាត​ដោយ​សារ​ការ​ជីក​គាស់​កាយ​ដើម្បី​អនុវត្ត​គម្រោង​សាង​សង់​ប្រព័ន្ធ​លូរំដោះទឹកកខ្វក់ ដូច្នេះសូមបងប្អូន​ប្រជាពលរដ្ឋ និង​អ្នក​ដំណើរ​ទាំង​អស់​មាន​ការ​យោគ​យល់អធ្យាស្រ័យខ្ពស់ ខណៈផ្លូវ​ដែល​រង​ការ​ខូច​ខាត​ទាំង​អស់​នឹង​ត្រូវ​សាង​សង់​ឡើង​វិញ​ក្រោយ​បញ្ចប់​គម្រោង។

លោក ហ៊ាន លីហុង គូសបញ្ជាក់ថា ផ្លូវជាតិលេខ៥​ចាប់​ពី​ចំណុច​រង្វង់​មូល​ព្រាបស​រហូត​មក​ដល់​លោកតា​ដំបង​គ្រញូងនឹងត្រូវសាងសង់ឡើងវិញនៅខែមករា ឆ្នាំ២០២៥។

សូមជម្រាបថា ក្រុងបាត់ដំបងបច្ចុប្បន្នបាននិងកំពុងអនុវត្តគម្រោងស្តារប្រព័ន្ធលូរំដោះទឹកកខ្វក់ និ​ង​អាងប្រព្រឹត្តកម្មទឹកកខ្វក់ចេញក្រៅក្រុង ដែលគាំទ្រដោ​យ​ថវិកា​ហិរញ្ញ​ប្បទាន​ពី​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) និងអនុវត្តគម្រោងដោយក្រសួងសាធារណការ និងដឹកជញ្ជូន។​ ក្នុង​ដំណាក់​កាល​សាង​សង់នេះពិតជាជួបការលំបាកដែលចៀសមិនផុត ប៉ុន្តែរដ្ឋបាលខេត្ត រដ្ឋបាល​ក្រុង និង​ប្រតិបត្តិករ​គម្រោង​បាន​និង​កំពុង​ខិតខំ​ជួស​ជុល​ និង​សាងសង់​ផ្លូវ​ដែល​ខូច​ខាត​ឡើង​វិញ​យ៉ាង​យក​ចិត្តទុកដាក់បំផុត។នៅពេលគម្រោងប្រព័ន្ធលូរំដោះទឹកកខ្វក់ត្រូវបានបញ្ចប់ និងធ្វើតេស្ត​តាម​បច្ចេកទេសរបស់គម្រោងរួចរាល់ រដ្ឋបាលខេត្តនឹង​ជំរុ​ញ​ឱ្យ​ក្រុមហ៊ុន​ជួសជុល​ផ្លូវដែ​ល​ខូច​ខាត​ឡើង​វិញ​ជា​បន្ត​បន្ទាប់​ឱ្យបានឆាប់រហ័ស៕

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        173
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        151
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        175

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm