ការប្រមូលផលនេសាទសមុទ្រខេត្តកំពតឆ្នាំ២០២៤ បានជាង១ម៉ឺន៦ពាន់តោន មិនមានការថយចុះទេបើធៀបនឹងឆ្នាំ២០២៣

2024/12/19 12:21:10 am        581

នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពត បានបញ្ជាក់ថា ការងារនេសាទសមុទ្រខេត្តកំពត នៅ​តែ​មាន​ដំណើរ​ការល្អ ដោយសារមានការចូលរួមសហការគ្នាពីគ្រប់ភាគីពាក់ពាក់ព័ន្ធ ក្នុង​ការគោរព​ច្បាប់ និងការចូលរួមអភិរក្ស កាត់បន្ថយបទល្មើសនេសាទ ធ្វើឲ្យធនធាន​សមុទ្រ​មាន​ការ​ថយ​ចុះ​យឺត​ខ្លាំង ជាក់ស្តែងឆ្នាំ២០២៤នេះ ខេត្តកំពតប្រមូល​ផល​នេសាទ​សមុទ្របា​ន​ជាង​១​ម៉ឺន​៦​ពាន់​តោន​ គឺមិនមានការថយចុះទេ បើធៀបនឹងឆ្នាំ២០២៣កន្លងទៅ។  

នាយខណ្ឌរដ្ឋបាលជលផល លោក ស សុរិន បានប្រាប់ឲ្យដឹងថា ក្រោមការ​ចង្អុល​បង្ហាញ​ពី​ថ្នាក់​ដឹកនាំ​ក្រសួង ថ្នាក់ដឹកនាំខេត្ត ពិសេសប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត មន្ត្រី​ខណ្ឌ​រដ្ឋបាលជលផល របស់លោកបានខិតខំយកចិត្តទុកដាក់យ៉ាងខ្លាំងលើកងារងារ ផ្សព្វផ្សាយ​អប់រំ​​ច្បាប់ដល់ប្រជានេសាទ ការងារអភិរក្សធនធានសមុទ្រ បង្កើនការងារចុះល្បាត កាត់បន្ថយ​នូវ​បទ​ល្មើសនេ​សាទ ធ្វើឲ្យធនធានសមុទ្រមាននិរន្តរភាព និងមានស្ថានភាពល្អប្រសើរ ហើយ​បង​ប្អូន​​ប្រជានេសាទ អាចបន្តមុខរបរនេសាទដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារបានយ៉ាងសមរម្យ។

លោកនាយខណ្ឌរដ្ឋបាលជលផលបានឲ្យដឹងថា សម្រាប់ឆ្នាំ២០២៤នេះ ការ​ប្រមូល​ផល​នេសាទ​សមុទ្រ​សរុប​ចំនួន ១៦ ៥៣៩តោន ដែលចំនួននេះប្រហាក់​ប្រហែល​នឹង​ផល​នេសា​ទ​សមុទ្រ​ឆ្នាំ​២០២៣​។ លោកបញ្ជាក់ថា ការមិនធ្លាក់ចុះនៃ ផលនេសាទសមុទ្រនេះ ដោយសារ ទី១. ការចូល​រួម​ដាំ និងពង្រីកផ្ទៃដីព្រៃដើមកោងកាងបន្ថែម, ឆ្នាំ២០២៤ ការងារ​បណ្តុះ​កូន​កោង​កាង​បាន​៣៥០០​០​ដើម ហើយបានដាំជិត៥ម៉ឺនដើម (បូកកូនកោងកាងសល់ពីឆ្នាំចាស់) ទី២. ការងារ​អភិរក្ស, រដ្ឋបាលជលផលមានកិច្ចសហការល្អជាអាជ្ញាធរដែនដី អង្គការដៃគូក្រៅរដ្ឋាភិបាល បាន​រៀប​ចំតំបន់ការពារ ជ្រូកទឹក ផ្សោតសមុទ្រ អណ្តើកសមុទ្រ ត្រីសេះសមុទ្រ នៅ​តាម​សហគមន៍ ដូចជា សហគមន៍ត្រពាំងសង្កែ ព្រែកត្នោត ត្រពាំងរពៅ និងសហគមន៍ចង្ហោន។ ទី៣.​ការពារបទល្មើសនេសាទ, ការចូលរួមល្បាតតាមដែននេសាទសហគមន៍ ក៏ដូច​ជា​ដែន​ការ​ពារ​ជល​ផល​ជាប្រចាំ និងបានសហការជាមួយអង្គការអភិរក្សសមុទ្រកម្ពុជា (MCC) ទម្លាក់​ប្រអប់​សិប្បនិម្មិត (ប្រអប់បេតុង) នៅតាមតំបន់សំខាន់ៗ ដែលជាជម្រកសត្វកម្រ បានមួយចំនួន ហើយ​បន្តបោះបង្គោលបេតុង និងទម្លាក់ប្រអប់សិប្បនិមិត្តបន្ថែមទៀត ដើម្បីការពារ ការលួច​ចូល​មក​នេសាទ​ដោយ​ប្រើទូកធំៗ នៅក្នុងតំបន់ហាមឃាត់។

ជាលទ្ធផលឃើញថា ប្រភេទសត្វកម្របានវិលត្រឡប់មកវិញ ដូចជា​ផ្សោត​ផ្កាឈូក​កើន​ឡើង​ដល់​ជាង​៧០​ក្បាល ផ្សោតក្បាលត្រឡោកកើនប្រហែលជា៥០ក្បាល និងលេចចេញ​វត្តមាន​ផ្សោត​អត់​ព្រុយ​ខ្នង​ជាច្រើនផងដែរ នៅសហគមន៍ព្រែកត្នោត ត្រពាំងរពៅ និងចង្ហោន ។ ខណៈដែល​ក្រុម​ការងារ​សិក្សា​ស្រាវជ្រាវសត្វផ្សោតរបស់អង្គការអភិរក្សសមុទ្រកម្ពុជា បានប្រទះឃើញ​សត្វ​ផ្សោត​សរុប​ចំនួន​ជាង១៧០ក្បាល នៅសហគមន៍ព្រែកត្នោត។       

ខេត្តកំពតមានស្មៅសមុទ្រចំនួន១១ប្រភេទលើផ្ទៃបាតសមុទ្រ៨ ៤៣៥ហិកតា ផ្កាថ្ម​៩៥៣​ហិកតា ព្រៃកោងកាង១៩៦៦ហិកតា និងទីតាំងអភិរក្សមានចំនួន ១៣កន្លែង។ កត្តាទាំង​នេះហើ​យ​ដែល​ជួយឲ្យការងារនេសាទ នៅតែមាននិរន្តរភាព ហើយការងារនេសាទ ជាផ្នែកមួយយ៉ាង​សំខាន់ ជួយលើកកម្ពស់សេដ្ឋកិច្ចខេត្ត និងប្រជាជនពលរដ្ឋ៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        124
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        235
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        229

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm