ក្រសួងការបរទេសរុស្ស៊ី បានប្រាប់សារព័ត៌មាន Izvestia ប្រចាំថ្ងៃថា ទីក្រុងមូស្គូ មើលឃើញថា គ្មានហេតុផលណាមួយ ដើម្បីដកប្រទេសហុងគ្រី និងស្លូវ៉ាគី ចេញពីបញ្ជីនៃប្រទេសអមិត្តទេ។
ក្រសួងបានឲ្យដឹងថា៖«ទោះបីជាមានការប្តេជ្ញាចិត្តរបស់ប្រទេសទាំងនេះ ក្នុងការរក្សាការអនុវត្តដ៏មានប្រយោជន៍មួយចំនួន នៅក្នុងវិស័យសំខាន់ៗជាយុទ្ធសាស្រ្តនៃទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ចរបស់ពួកគេជាមួយរុស្ស៊ី និងការតម្រង់ទិសរបស់ពួកគេ ឆ្ពោះទៅរកការរក្សាកិច្ចសន្ទនានយោបាយទ្វេភាគីក៏ដោយ ទីក្រុង Budapest និងទីក្រុង Bratislava ត្រូវបានបង្ខំឲ្យគោរពតាមវិន័យហាមឃាត់ រួមទាំងការរឹតបន្តឹងប្រឆាំងនឹងរុស្ស៊ី ដោយសារតែសមាជិកភាពរបស់ពួកគេនៅក្នុងសហភាពអឺរ៉ុប និងអង្គការណាតូ។
ក្រសួងបានបន្ថែមថា «ដូច្នេះហើយមិនមានមូលដ្ឋានគ្រប់គ្រាន់ដើម្បីពិនិត្យមើលស្ថានភាពបច្ចុប្បន្នរបស់ពួកគេទេ»។

