តារាសាគរ ជាតំបន់ដែលមានសុវត្ថិភាពបំផុត សម្រាប់ទទួលភ្ញៀវទេសចរចាក់វ៉ាក់សាំងនា ចុងខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខ

2021/10/31 06:33:55 pm        658

កោះកុង ៖ តំបន់កម្សាន្តលំហែតារាសាគរ ជាតំបន់ដែលមានសុវត្ថិភាពបំផុត សម្រាប់ទទួលភ្ញៀវទេសចរចាក់វ៉ាក់សាំងនាចុងខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខ ក្រោយមានការជំរុញណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា លើគោលនយោបាយទទួលទេសចរណ៍ឡើងវិញ។

រាប់ចាប់តាំងពីច្រកចេញចូលធ្វើដំណើររហូតដល់ក្នុងតំបន់កម្សាន្តនានា ក្នុងក្រុមហ៊ុន​វិស្សមកាលតារាសាគរ ​កន្លែងសេវាស្នាក់នៅ ​បរិភោគអាហារ និងសេវាដឹក​ជញ្ជូន​ភ្ញៀវ គឺភាគ​ច្រើន​សុទ្ធ​តែបានត្រៀមលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីទទួលភ្ញៀវទេសចរចាក់វ៉ាក់សាំងរួចរាល់ហើយ តបនឹងអ្វីដែលជាគោលការណ៍ប្រតិបត្តិស្តង់ដារSOP ។

លោក Wang Bocheng អគ្គនាយករងក្រុមហ៊ុនខូសថល ស៊ីធី និងជាប្រធានមជ្ឈមណ្ឌលទេសចរណ៍ និង​វប្បធម៌ របស់ក្រុមហ៊ុនតារាសាគរ ​បានឱ្យដឹងកាលពីថ្ងៃទី២៨ ​ខែតុលាថា គ្រប់ថ្នាក់ដឹកនាំ និង​បុគ្គលិកបម្រើការងារក្នុងតំបន់វិស្សមកាលតារាសាគរ ​បានចាក់វ៉ាក់សាំង២ដូសគ្រប់ៗគ្នា ហើយ​ក្នុងន័យចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ មុននឹងឱកាសដាក់ដំណើរការទទួលទេសចរ​ឡើងវិញដូចពេលនេះ។

ដូច្នេះលោក Wang Bocheng អះអាងថា តំបន់រមណីយដ្ឋានវិស្សមកាលតារាសាគរ ជាតំបន់​ធានា​សុវត្ថិភាព និងប្រកបដោយជំនឿចិត្តខ្ពស់ពីសំណាក់បណ្តា​ក្រុមអ្នកទេសចរ​មកពីគ្រប់ទិសទីនាពេល​ខាងមុខ។ នីតិវិធីទទួលស្វាគមន៍ភ្ញៀវទេសចរ ក្រុមហ៊ុនទាមទារសុំភ្ញៀវទេសចរបង្ហាញវិញ្ញាបត្រ​ចាក់វ៉ាក់សាំង ​យកសំណាកធ្វើតេស្តរកមេរោគកូវីដ តម្រូវឱ្យមានការកក់បន្ទប់សណ្ឋាគារស្នាក់នៅ​លេង​កម្សាន្តជាមុនសិន ក្រោយការចាកចេញពីតំបន់តារាសាគរបន្តអនុវត្តវិធាន​ការសុខាភិបាល​បន្ថែមមុននឹងអនុញ្ញាតឱ្យចាកចេញបាន។

ទន្ទឹមនេះ លោក អគ្គនាយករងក្រុមហ៊ុនខូសថល ស៊ីធី និងជាប្រធាន​មជ្ឈមណ្ឌល​ទេសចរណ៍ និងវប្បធម៌ ក៏ថ្លែងអំណរអរគុណជូនចំពោះរាជរដ្ឋាភិបាល​ដែលបានផ្តល់ថ្នាំវ៉ាក់សាំង​សម្រាប់​អ្នកគ្រប់គ្រង​ និង​បុគ្គលិក​ក្នុងតំបន់តារាសាគរ ព្រមទាំងជំរុញឱ្យមានគោលនយោបាយទទួល​ភ្ញៀវទេសចរ​ឡើងវិញ ប្រកបដោយយុទ្ធសាស្រ្តអភិវឌ្ឍន៍សេដ្ឋកិច្ចដ៏រឹងមាំទៅអនាគត។

គួរជម្រាបថា ​តំបន់រមណីយដ្ឋានតារាសាគរ ​មានតំបន់កម្សាន្តលំហែកកាយជាច្រើន រួមមាន ៖ ឆ្នេរសមុទ្រខៀវ​ស្រងាត់​គួរឲ្យ​គយគន់ ​ជិះទូកលេង​តាមព្រែកោងកាង បរិភោគ​អាហារសមុទ្រ​ស្រស់ៗ​តាមកោះ ​ព្រលានយានយន្តហោះ​ វាយកូនគោល ​កាស៊ីណូ ជាដើម៕

អត្ថបទ ៖ ឈឹមមករា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm