ក្រសួងសេដ្ឋកិច្ច កំពុងលើកស្ទួយ MSEMs ជំរុញបង្កើតគំនិតច្នៃប្រឌិត និងនវានុវត្តន៍

2024/12/19 05:10:42 pm        186

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រៀបចំសេចក្តីព្រាងប្រកាសស្តីពីលទ្ធកម្ម ដើម្បីលើក​ស្ទួយ​សហ​គ្រាស​ធុន​មីក្រូ តូច និងមធ្យម និងសហគ្រិនភាព ដើម្បីរួមចំណែកដល់ការបង្កើត​ឱកាស​ការងារ​ក្នុង​ស្រុក ការលើកកម្ពស់ផលិតភាព បង្កើតគំនិតច្នៃប្រឌិត និងនវានុវត្តន៍ និងការពង្រឹង​សមត្ថភាព​ប្រកួតប្រជែងរបស់កម្ពុជានៅក្នុងទីផ្សារតំបន់ និងសកល។

ឯកឧត្តម ហ៊ីវ សុវណ្ណ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើក​ឡើង​នៅ​ក្នុង​សិក្ខា​សាលា​ពិគ្រោះ​យោបល់ លើសេចក្តី ព្រាងប្រកាស ស្តីពីលទ្ធកម្មតា​ម​រយៈ​ការ​ផ្តល់​ប្រព្រឹត្តកម្ម​អនុ​គ្រោះ នៅថ្ងៃទី១៨ ខែ ធ្នូ ម្សិលមិញនេះថា គោលបំណងនៃការៀបចំសិក្ខា សាលានាពេលនេះ គឺ​ដើម្បី​ពិគ្រោះយោបល់ និងប្រមូលធាតុចូលបន្ថែមទៀត សម្រាប់ឱ្យការរៀបចំសេចក្តីព្រាងប្រកាស ស្តីពី​លទ្ធកម្ម តាមរយៈការផ្តល់ប្រព្រឹត្តិកម្មអនុគ្រោះ កាន់តែមានសុក្រឹតភាព មានភាព​គ្រប់​ជ្រុង​ជ្រោយ និងមានសង្គតិភាព ជាមួយលិខិតបទដ្ឋាន គតិយុត្តជាធរមានដទៃទៀត ព្រមទាំងអា​ច​ផ្តល់​នូវ​លទ្ធផលវិជ្ជមាន ចំពោះសេដ្ឋកិច្ចជាតិ ក៏ដូចជាសម្រាប់វិស័យឯកជននៅក្នុងប្រទេស។

ឯកឧត្តមរដ្ឋលេខាធិការ បន្ថែមថា កន្លងមកក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំបង្កើតថ្មី កែ​សម្រួល និងបំពេញបន្ថែម នូវលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ នឹងលទ្ធកម្មសាធារណៈ សម្រាប់​គាំទ្រ​ដល់​ការអនុវត្តច្បាប់ស្តីពីលទ្ធកម្មសាធារណៈ ឆ្នាំ២០២៣ ព្រម ទាំងបានដាក់ឱ្យ​អនុវត្ត​នូវ​លិខិត​បទដ្ឋាន​គតិយុត្តទាំងនេះជាបន្តបន្ទាប់។ ដើម្បីបន្តគាំទ្រដល់ការ​អនុវត្ត​ច្បាប់​ស្តីពី​លទ្ធកម្ម​សាធារណៈ, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំសេចក្តីព្រាងប្រកាសស្តីពីលទ្ធកម្ម តាមរយៈ​ការ​ផ្តល់ប្រព្រឹត្តិកម្មអនុគ្រោះ ក្នុងគោលបំណង ដើម្បីលើកស្ទួយសហគ្រាសធុនមីក្រូ សហ​គ្រាស​ធុនតូច និងមធ្យម និងសហគ្រិនភាព ដែលរួមចំណែកដល់ការបង្កើតឱកាសការងារ ក្នុង​ស្រុក ការលើកកម្ពស់ផលិតភាព ការបង្កើតគំនិតច្នៃប្រឌិត និងនវានុវត្តន៍ ការពង្រឹង​សមត្ថភាព​ប្រកួតប្រជែងរបស់កម្ពុជា នៅក្នុង ទីផ្សារតំបន់និងសកល ជាពិសេសរួមចំណែក​អភិវឌ្ឍ​វិស័យ​ឯកជន និងការងារដែលជារបៀបវារៈគោលនយោបាយសំខាន់ សម្រាប់ជំរុញ កំណើន នៅក្នុងបរិការណ៍នៃដំណើរការបរិវត្តកម្មសង្គម-សេដ្ឋកិច្ចកម្ពុជា។

ចំណែក, ឯកឧត្តម ឈឹម សារ៉េត ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គ​នាយក​ដ្ឋាន​លទ្ធ​កម្មសាធារណៈ លើក ឡើងឱ្យដឹងផងដែរថា ច្បាប់ស្ដីពីលទ្ធកម្មសាធារណៈ ដែលត្រូវ​បាន​ប្រកាស​ឱ្យ​ប្រើដោយព្រះរាជក្រម ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ គឺមានគោល​បំណង​ដើម្បី​ធានាបា​ននូ​វភាពជឿទុកចិត្ត តម្លាភាពប្រសិទ្ធភាព ការប្រកួតប្រជែង និងការសន្សំសំចៃ ព្រមទាំ​ង​ស្រប​តាម ឧត្តមានុវត្តន៍អន្តរជាតិ ដោយប្រែក្លាយតួនាទីរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទៅជា​និយ័តករ និងជាអ្នកធ្វើសវនកម្មកិច្ចលទ្ធកម្ម ចំណែកក្រសួង-ស្ថាប័ន នឹងត្រូវបាន​ផ្តល់​សិទ្ធិអំ​ណាច និងការទទួលខុសត្រូវ ជាមួយនឹងគណនេយ្យភាពពេញលេញ ក្នុងការអនុវត្តកិច្ច លទ្ធកម្ម​របស់​ខ្លួន​។ ច្បាប់ស្តីពីលទ្ធកម្មសាធារណៈបានកំណត់នូវគោលការណ៍សំខាន់ៗជាច្រើន ដែលក្នុង​នោះ​ក៏​មានការផ្តល់ប្រព្រឹត្តិកម្ម អនុគ្រោះ ចំពោះផលិតផលក្នុងស្រុក និងអ្នកដេញថ្លៃ​ក្នុង​ស្រុក​ផង​ដែរ​។

ដើម្បីគាំទ្រដល់ការអនុវត្តច្បាប់ស្ដីពីលទ្ធកម្មសាធារណៈ និង​អនុវត្ត​តាម​ការ​ណែនាំ​ដ៏​ខ្ពង់​ខ្ពស់​របស់​សម្តេច​មហា​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី, អគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ ក្នុង​នាម​ជា​​សេនាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំសេចក្តី ព្រាងប្រកាសស្តីពីលទ្ធកម្ម តាមរយៈការផ្តល់ប្រព្រឹត្តិកម្មអនុគ្រោះ។ ប្រកាសនេះមានកំណត់អំពីលក្ខខណ្ឌ និងនីតិវិធី​វាយ​តម្លៃ សម្រាប់ការផ្តល់ប្រព្រឹត្តិកម្មអនុគ្រោះចំពោះផលិតផលក្នុងស្រុក និងអ្នកដេញថ្លៃក្នុងស្រុក ក្នុង​គោលបំណងដើម្បីគាំទ្រដល់ការអភិវឌ្ឍ និងពង្រីក វិស័យឧស្សាហកម្ម​ក្នុង​ព្រះរាជា​ណា​ចក្រ​កម្ពុជា​ ដោយលើកទឹកចិត្តដល់ក្រុមហ៊ុន សហគ្រាស ឬរូបវន្តបុគ្គលក្នុងស្រុកឱ្យចូលរួមដេញថ្លៃ ដើ​ម្បី​ផ្គត់​ផ្គង់ទំនិញ អនុវត្តការងារសំណង់ ផ្តល់សេវាកម្ម ឬផ្តល់សេវាទីប្រឹក្សា ជូនស្ថាប័ន​អនុវត្ត​លទ្ធកម្ម៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        9
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        218
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        191

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២

2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm
​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm