មេដឹកនាំក្រុមយុវជនសង្គមស៊ីវិលចាត់ទុកការញុះញង់របស់ទណ្ឌិតក្បត់ជាតិឱ្យពលរដ្ឋធ្វើបដិវត្តន៍នៅកម្ពុជាជាអំពើ «ភេរវកម្ម»

2024/12/19 06:44:18 pm        428

ភ្នំពេញ៖ លោក ហេង សំណាង ប្រធានក្រុមយុវជនសង្គមស៊ីវិលនៃសមាគមយុវជនខ្មែរមហានគរ រួម​បណ្តុំ​អង្គការសមាគមសង្គមស៊ីវិល បានចាត់ទុកការបំបះបោរ និងញុះញង់​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​របស់​ទណ្ឌិត​ក្បត់​ជាតិបីជំនាន់សម រង្ស៊ី ឱ្យធ្វើ បដិវត្តន៍ នៅកម្ពុជាតាមរយៈគម្រោង «ផ្ការីក» ឬ​ចលនា​ផ្សេងទៀតនោះ គឺជាអំពើ«ភេរវកម្ម»សុទ្ធសាធ។

ការចាត់ទុករបស់ លោកហេង សំណាង បែបនេះ ធ្វើឡើងនៅថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០២៤ បន្ទាប់​ពី​លោក​សង្កេត​ឃើញលោក សម រង្ស៊ី ដែលជាជនក្បត់ជាតិ៣ជំនាន់ និងជាអ្នកនយោបាយមាន​វ័យ​ចាស់​ជិត​ចូលក្តារមឈូស បានបំផុស បំផុល ញុះញង់ និងបំបះបោរឱ្យពលរដ្ឋធ្វើបដិវដ្តពណ៌ «ផ្ការីក» ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត។

លោក ហេង សំណាង បានថ្លែងថា « ចលនាក្បត់ជាតិរបស់ សម រង្ស៊ី តែងតែ​បង្កើត​បំផុស​ញុះ​ញង់ ឱ្យមានព្រឹត្តិការណ៍ជាអាទិ៍៖ ថ្មីៗនេះ ដូចប្រជាពលរដ្ឋ និងមហាជនបានដឹងហើយថា ក្រុម​យុវជន​សង្គម​ស៊ីវិល និងក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺតែងតែបានជួបជុំគ្នា ធ្វើការថ្កោលទោស និង​វាយ​បក​ត្រឡប់ទៅវិញពីការបើកវាំងនន នយោបាយខ្មៅកខ្វក់ អំពីមនោគមន៍​វិទ្យា​ខ្មៅ​កខ្វក់ ដើម្បី​ឱ្យ​មហាជន​បានដឹង»។

លោកបញ្ជាក់ទៀតថា ដោយឡែកកាលពីពេលថ្មីៗនេះ ការបំផុសសារជាថ្មីរបស់ទណ្ឌិត សម រង្ស៊ី និងបក្ខពួកមួយក្តាប់តូច តែងតែមានចរិតកោងកាចសាហាវទៅ ៗ ដោយមិនខ្វល់ពីសុខសន្តិភាព និង​ការអំភិវឌ្ឍន៍ដែលប្រជាពលរដ្ឋ និងឥស្សរជនកម្ពុជាជាពិសេសសម្តេចតេជោ ហ៊ុន សែន ដែល​បានស្វះស្វែងបូជាសាច់ស្រស់ឈាមស្រស់ ដើម្បីប្តូរយកសន្តិភាពជូនប្រជាពលរដ្ឋខ្មែរ ទាំង​មូល​រហូត​មកទល់នឹងបច្ចុប្បន្ននេះ ។

ក្នុងនាមជាយុវជនសកម្មនយោបាយក្នុងការដឹកនាំក្រុមយុវជន និងក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក ហេង សំណាង បញ្ជាក់បន្ថែមថា ថ្មីៗនេះ ក្រុមសង្គមស៊ីវិល និងក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ បណ្តា​គណបក្សនយោបាយនៅក្នុងប្រទេសកម្ពុជា គឺ បានធ្វើ​សកម្មភាព​ថ្កោល​ទោស​ក្នុង​រូបភាព​ផ្សេងៗ លើក្រុមជ្រុលនិយមដែលមានចរិតជាភេរវកម្មនេះ ជាពិសេសពួកគាត់បានស្នើសុំ និង​អំពាវ​នាវ​ទៅដល់រដ្ឋាភិបាលនីតិកាលទី៧ ដើម្បីពិនិត្យ​មើល​លទ្ធភាព​តាក់​តែង​ច្បាប់​ដើម្បី​ចាត់​វិធានការ​ទៅលើក្រុមជ្រុលនិយមដែលមានចរិតជាភេរវកម្មដែលហៅថា «ច្បាប់ភេរវកម្ម»នោះ។

មេដឹកនាំសង្គមស៊ីវិលរូបនេះ លោក ហេង សំណាង នៅតែប្រកាសដឹកនាំក្រុមយុវជន និង​ក្រុម​សេដ្ឋកិច្ច​ក្រៅប្រព័ន្ធវជនខ្មែរមហានគរ រួមបណ្តុំអង្គការសមាគមសង្គមស៊ីវិល បន្តធ្វើសកម្មភាព វាយ​បករុញច្រាននយោបាយខ្វៅកខ្វក់របស់ក្រុមទណ្ឌិត ក្បត់ជាតិ សម រង្ស៊ី ដើម្បីឱ្យមហាជន បាន​ដឹងអំពីក្រយៅរបស់មេដឹកនាំទាំងនោះ ពិសេស​ធ្វើការ​អំពាវ​នាវ​ដល់​អ្នក​បងប្អូន​ដែល​មាន​និន្នាការ​ប្រឆាំង សុំកុំចូលសូងចាញ់ឧបាយកល់ទុច្ចរិត របស់ទណ្ឌិត្បត់ជាតិរូបនេះ ព្រោះ​កាល​ដែល​ធ្វើ​សកម្មភាពណាមួយពាក់ព័ន្ធនឹងទណ្ឌិតក្បត់ជាតិ រមែងនឹងមានបញ្ហាដល់ខ្លួនឯង ក្រុម​គ្រួសារ និងសង្គមជាតិ៕

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        195
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        171
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        191

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm