រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចជំរុញឱ្យអគ្គនាយកដ្ឋានក្រោមឱវាទគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ឱ្យស្របតាម​ឧត្តមានុវត្ត

2024/12/19 07:50:26 pm        373

រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជំរុញឱ្យអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និង​ចំណូល​មិន​មែន​សារ​ពើពន្ធ ពន្លឿនការរៀបចំ ផែនការគោល ស្តីពីការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និង​លិខិត​បទ​ដ្ឋាន​គតិយុត្ត​ដែលនៅសេសសល់ឱ្យបានឆាប់ ដើម្បីកែលម្អការគ្រប់ គ្រងទ្រព្យសម្បត្តិរដ្ឋនៅកម្ពុជា ឱ្យ​ស្រប​តាមឧត្តមានុវត្តអន្តរជាតិ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្តី, រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថុ លើកឡើងនៅក្នុង ពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវប្រព័ន្ធបច្ចេក​វិទ្យា​ព័ត៌មាន​គ្រប់​គ្រង​បញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋជំនាន់ថ្មី ដល់ក្រសួង-ស្ថាប័ន, អង្គភាពសាធារណៈ​ប្រហា​ក់ប្រហែល, រដ្ឋបាលរាជធានី-ខេត្ត និងនីតិបុគ្គលសាធារណៈ ហៅកាត់ (SARMIS) នៅ​ថ្ងៃទី១៨ ម្សិលមិញនេះថា ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងបញ្ជីសារពើភណ្ឌ, ទោះ​បី​ជា​​មាន​វឌ្ឍនភាព​ល្អ​ហើយក្តី, ក៏នៅជួបបញ្ហាប្រឈម មួយចំនួន ដែលទាមទារនូវការយកចិត្តទុកដាក់ និង​ការ​ដោះស្រាយ​ជាបន្តបន្ទាប់ ។

ជុំវិញការដោះស្រាយបញ្ហាប្រឈមនានានេះ, ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ស្នើដល់​អគ្គនាយកដ្ឋាន​ទ្រព្យ​សម្បត្តិ​រដ្ឋ និងចំណូល មិនមែនសារពើពន្ធ ត្រូវបន្តលើកកម្ពស់​ការ​ធ្វើ​ទំនើប​កម្មការ​គ្រប់​គ្រង​ទ្រព្យ​សម្បត្តិ​រដ្ឋ និងត្រូវពង្រីកវិសាលភាពនៃការកត់ត្រាទ្រព្យ សម្បត្តិរដ្ឋ SARMIS ឱ្យស្រប​តាម​គោល​ការណ៍ណែនាំ ស្ដីពីកិច្ចបញ្ជីការគណនេយ្យទ្រព្យសកម្មរយៈពេលវែង ឱ្យបានចប់សព្វគ្រប់ នៅ​មុន​ដំណាច់ឆ្នាំ២០២៧, និងត្រូវបន្តលើកកម្ពស់ការកសាងសមត្ថភាពមន្រ្តី តាមរយៈ​ការ​រៀបចំ​ឱ្យ​មាន​វគ្គ​បណ្តុះបណ្តាល អំពីច្បាប់, លិខិតបទដ្ឋានគតិយុត្ត, ការប្រើប្រាស់​ប្រព័ន្ធ​បច្ចេក​វិទ្យា​ព័ត៌មាន និងកិច្ចបញ្ជីការគណនេយ្យជាដើម។

អគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ ត្រូវពន្លឿន​ការ​រៀបចំ​ផែន​ការ​គោល ស្តីពីការគ្រប់គ្រងទ្រព្យ សម្បត្តិរដ្ឋ និងលិខិតប​ទ​ដ្ឋាន​គតិយុត្ត​ដែល​នៅ​សេស​សល់​ឱ្យ​បាន​ឆាប់ ដោយផ្អែកលើការដកស្រង់បទពិសោធន៍ពីប្រទេសនានាផងដែរ ដើម្បី​កែ​លម្អ​ការ​គ្រប់​គ្រង​ទ្រព្យសម្បត្តិរដ្ឋនៅកម្ពុជា ឱ្យស្របតាមឧត្តមានុវត្តអន្តរជាតិ ។ អគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូល មិនមែនសារពើពន្ធ ក៏ត្រូវពិនិត្យឡើងវិញអំពីនីតិវិធី និងបែបបទការងារ ដែល​អាច​ប្រែប្រួល ដោយសារការដាក់ឱ្យប្រើប្រាស់នូវ SARMIS សំដៅបង្កើនប្រសិទ្ធភាព និង​ស័ក្ដិ​សិទ្ធភាព​នៃ​ការ​អនុវត្តការងារ ។ ក្រុមការងារ SARMIS និងក្រុមការងារ FMIS ត្រូវជំរុញ ការតភ្ជាប់ ឬ​ការ​ធ្វើ​សន្ធានកម្ម ក្នុងការផ្លាស់ប្តូរទិន្នន័យ រវាង SARMIS ជំនាន់ថ្មី ជាមួយ FMIS ឱ្យបានរលូន ដោយ​ជោគជ័យ ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ក៏បានស្នើដល់អាជ្ញាធរកាន់កាប់ទ្រព្យសម្បត្តិរដ្ឋ និង​អង្គភាព​ប្រើ​ប្រាស់​ទ្រព្យ​សម្បត្តិរដ្ឋ ក្រោម ឱវាទ ត្រូវអនុវត្តយ៉ាងម៉ឺងម៉ាត់ នូវរាល់ច្បាប់ និងលិខិត​បទ​ដ្ឋាន​គតិ​យុត្ត​ពាក់​ព័ន្ធនឹងការគ្រប់គ្រង, ការប្រើប្រាស់ និងការចាត់ចែងទ្រព្យ សម្បត្តិរដ្ឋ ។ ទន្ទឹមនេះ,អាជ្ញាធរកាន់កាប់ទ្រព្យសម្បត្តិរដ្ឋ និងអង្គភាពប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋទាំងអស់ ត្រូវ​បន្ត​ជំរុញការរៀបចំបញ្ជី សារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ និងការធ្វើបណ្ណកម្មសិទ្ធិដីរដ្ឋ, ឲ្យបា​ន​ពេញ​លេញ និងគ្រប់ជ្រុងជ្រោយ, ឲ្យបានឆាប់ផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី


អត្ថបទដែលទាក់ទង

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        80
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        76
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        71

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu

2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm
​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm