សាច់ញាតិបារម្ភពីសុវត្ថិភាពចំណាប់ថ្នូរ ទោះក្តីសង្ឃឹមកើនឡើងក្នុងបទឈប់បាញ់ហ្កាហ្សាក៏ដោយ

2024/12/19 09:46:39 pm        139

ក្រុមគ្រួសារចំណាប់ថ្នូរដែលជាប់ឃុំខ្លួននៅតំបន់ហ្កាហ្សា កំពុងប្រឹងប្រែងធ្វើគ្រប់បែបយ៉ាងដើម្បីជួយសង្គ្រោះមនុស្សជាទីស្រឡាញ់របស់ពួកគេចេញពីការចាប់ខ្លួនរបស់ក្រុមហាម៉ាស ខណៈមានអ្នកខ្លះភ័យខ្លាចអំពីសុវត្ថិភាពរបស់ពួកគេ ទោះបីមានការរីកចម្រើនឆ្ពោះទៅរកកិច្ចព្រមព្រៀងបទឈប់បាញ់ ដែលនឹងមើលឃើញការដោះលែងចំណាប់ថ្នូរក៏ដោយ។

មនុស្សជាច្រើនបារម្ភថា កិច្ចព្រមព្រៀងនោះអាចបរាជ័យ ឬសាច់ញាតិរបស់ពួកគេអាចស្លាប់ មុននឹងមានការដោះលែង។ ក្រុមគ្រួសារចំណាប់ថ្នូរហ្កាហ្សា នៅតែមានភាពមិនច្បាស់លាស់ និងរកមិនឃើញក្ដីសង្ឈឹមអ្វីឡើយ ចំពោះរបាយការណ៍ដែលថាកិច្ចចរចាឈានទៅរកកិច្ចព្រមព្រៀងមួយកំពុងបន្ត។

កិច្ចចរចាបទឈប់បាញ់ថ្មីនេះ ជាស្ថានការណ៍ចុងក្រោយបំផុតនៅក្នុងពេលជាង ១៤ខែនៃភាពឈឺចាប់ ការទន្ទឹងរង់ចាំទាំងអស់សង្ឃឹម និងភាពមិនច្បាស់លាស់ អំពីជោគវាសនារបស់ចំណាប់ថ្នូរ។ ទោះយ៉ាងណា ក្រុមគ្រួសារជាច្រើននៅតែបន្តប្រាប់ខ្លួនឯងថា សេរីភាពរបស់សាច់ញាតិពួកគេអាចទៅរួច ទោះបីជាពិភពលោកកំពុងបង្វែរចំណាប់អារម្មណ៍ទៅរកវិបត្តិផ្សេងទៀតក៏ដោយ។

គួររម្លឹកថា ក្រុមសកម្មប្រយុទ្ធដឹកនាំដោយក្រុមហាម៉ាស បានសម្លាប់មនុស្សប្រមាណ ១.២០០នាក់ និងចាប់ខ្លួនមនុស្សជាង ២៥០នាក់ ក្នុងអំឡុងការវាយប្រហាររបស់ពួកគេកាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ លើអ៊ីស្រាអែល នេះបើយោងតាមចំនួនសរុបរបស់អ៊ីស្រាអែល។ ចំណាប់ថ្នូរជាង ១០០នាក់ ត្រូវបានដោះលែងតាមរយៈការចរចា ឬប្រតិបត្តិការជួយសង្គ្រោះរបស់យោធាអ៊ីស្រាអែល។ ក្នុងចំណោមមនុស្សប្រហែល ១០០នាក់ ដែលនៅតែឃុំខ្លួននៅហ្កាហ្សា មានតែប្រហែលពាក់កណ្តាលប៉ុណ្ណោះដែលគេជឿថានៅមានជីវិត៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        70
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        66
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        64

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm