សាលី អ៊ូ​មើ​ត ដណ្ដើម​បាន​លេខ​១ នៃ​ការប្រកួត​ម៉ូតូ​ទឹក​អន្តរជាតិ Jet Ski Pro Tour 2021

2021/11/01 10:24:05 am        80

​ម៉ូតូ​ទឹក៖ កីឡា​ករ​ម៉ូតូ​ទឹក​ឆ្នើម​កម្ពុជា សាលី អ៊ូ​មើ​ត ដណ្ដើមបាន​ចំណាត់ថ្នាក់​លេខ​១ ក្នុង​ជុំ​ទី​១ នៃ​ការប្រកួត​កីឡា​ម៉ូតូ​ទឹក​ពានរង្វាន់​អន្ដរជាតិ Jet Ski Pro Tour 2021 នៅ​ប្រទេស​ថៃកាលពី​ចុង​សប្ដាហ៍​កន្លងទៅ។​ ​ម្ចាស់​មេដាយមាស​កីឡា​អាស៊ីឆ្នាំ​២០២១៨ រូបនេះបាន​ឲ្យ​ដឹង​ថា ព្រឹត្តិការណ៍​នេះបែង​ចែង​ការប្រកួត​ជា ៤​ជុំដោយ​ជុំ​ទី​១ បាន​ប្រកួត​កាលពី​ថ្ងៃទី​៣០-៣១ ខែតុលា​ចុង​សប្ដាហ៍​កន្លងទៅដោយមាន​កីឡាករ ៥​ប្រទេស​ចូលរួម រួមមាន​ម្ចាស់ផ្ទះ​ថៃ អាមេរិក អាល្លឺម៉ង់ ឡាវ និង​កម្ពុជា។ ចំពោះ​កីឡាករ​កម្ពុ​ជាមាន ៥​នាក់ដែល​ប្រកួត​លើ ៣វិញ្ញាសា​ផ្សេងគ្នា។​

​ប៉ុន្ដែ​ក្នុងចំណោម​កីឡាករ​កម្ពុជា​ទាំង ៥​រូបមានតែ សាលី អ៊ូ​មើ​ត ម្នាក់​ប៉ុណ្ណោះដែល​ដណ្ដើមបាន​ចំណាត់ថ្នាក់​លេខ​១ ខណៈ ៤​នាក់​ទៀតទទួលបាន​លេខ​៦ និង​លេខ​៧ បន្ទាប់ពី​មាន​កីឡាករ​ខ្លះ​ជួប​បញ្ហា​ប៉ះទង្គិច​គ្នា​ជាមួយ​គូប្រជែង​ក្នុង​ទីលាន​ប្រកួត។ យ៉ាងណាមិញ អ៊ូ​មើ​ត បានបង្ហាញ​សុទិដ្ឋិនិយមចំពោះ​លទ្ធផល​នេះគឺជា​សញ្ញាណ​វិជ្ជមាន​មួយ សម្រាប់​ក្រុម​ម៉ូតូ​ទឹក​កម្ពុជាក្នុង​ដំណើរ​ឆ្ពោះទៅ​ស៊ី​ហ្គេមឆ្នាំ​២០២៣ ។​​ ​គួរ​បញ្ជាក់ថា ចំពោះ​បេក្ខភាព​កីឡាករ​ម៉ូតូ​ទឹក​កម្ពុជាដែល​បាន​ចូលរួម​ព្រឹត្តិការណ៍ Jet Ski Pro Tour 2021 រួមមាន​កីឡាករ សាលី អ៊ូ​មើ​ត និង ម៉ី​ន មូ​ស្តា​ន ប្រកួត​វិញ្ញាសា Pro Am Ski Modified តែ មូ​ស្ដា​ន ទទួលបាន​លេខ​៦។ រីឯ​កីឡាករ ម៉ី​ន អូស្មាន និង កៃ វ៉ាន់​ស៊ីន​ដែន ប្រកួត​វិញ្ញាសា Novice Ski ជាមួយគ្នាទទួលបាន​លេខ​៦ និង​លេខ​៧។ រីឯ​កីឡាករ សាលី ហ្វី​លីន ប្រកួត​វិញ្ញាសា Novice Runabout 1100 Stock ទទួលបាន​លេខ​៦។​

​ចំពោះ​ការប្រកួត​ជុំ​ទី​២ នៃ​ព្រឹត្តិការណ៍​ប្រណាំង​ម៉ូតូ​ទឹក​ពានរង្វាន់​អន្ដរជាតិ​នេះគ្រោង​ធ្វើឡើង​នា​ថ្ងៃទី​២០-២១ ខែវិច្ឆិកា​ខាងមុខ ដោយ សាលី អ៊ូ​មើ​ត និង​សិស្ស​ប្អូន ៤​រូប​ផ្សេងទៀតបានដាក់​គោលដៅ​ខំប្រឹង​ឲ្យ​អស់ពី​សមត្ថភាព ដើម្បី​ដណ្ដើមពាន និង​លទ្ធផល​ល្អ​ជូន​ជាតិ ពិសេស​គឺ​ដើម្បី​ពង្រឹងសមត្ថភាព ក៏ដូចជា​វាស់​ស្ទង់​សមត្ថភាព​ជាមួយ​កីឡាករ​ក្នុង​តំបន់ត្រៀម​ឆ្ពោះទៅ​ស៊ី​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជាតែម្ដង៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        133
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        144
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        148

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm