ក្រុមអ្នកស៊ើបអង្កេត៖ រុស្ស៊ីចាប់ខ្លួនជនសង្ស័យ ក្នុងការសម្លាប់លោកឧត្តមសេនីយ៍ Igor Kirillov

2024/12/19 11:26:51 pm        52

រុស្ស៊ីបាននិយាយកាលពីថ្ងៃពុធថា ខ្លួនបានឃុំខ្លួនពលរដ្ឋអ៊ូសបេគីស្ថានម្នាក់ ដែលបានសារភាពថា បានបំផ្ទុះគ្រាប់បែក ដែលបានសម្លាប់ឧត្តមសេនីយ៍ទោ Igor Kirillov នៅទីក្រុងមូស្គូ កាលពីថ្ងៃអង្គារ តាមការណែនាំរបស់សេវាសន្តិសុខអ៊ុយក្រែន។

លោក Kirillov ដែលជាកងទ័ពការពារជាតិវិទ្យុសកម្ម គីមី និងជីវសាស្រ្តរបស់រុស្ស៊ី ត្រូវបានសម្លាប់នៅខាងក្រៅអគារផ្ទះល្វែងរបស់គាត់ រួមជាមួយនឹងជំនួយការរបស់គាត់ នៅពេលដែលគ្រាប់បែក ដែលលាក់ទុក នៅក្នុងម៉ូតូអគ្គិសនីមួយគ្រឿង បានផ្ទុះឡើង។

លោកគឺជាមន្ត្រីយោធាជាន់ខ្ពស់បំផុតរបស់រុស្ស៊ី ដែលត្រូវបានធ្វើឃាត នៅក្នុងប្រទេសរុស្ស៊ី ដោយអ៊ុយក្រែន។ សេវាចារកម្ម SBU របស់ប្រទេសអ៊ុយក្រែន ដែលបានចោទប្រកាន់លោក Kirillov ថា ជាអ្នកទទួលខុសត្រូវចំពោះការប្រើប្រាស់អាវុធគីមីប្រឆាំងនឹងកងទ័ពអ៊ុយក្រែន ជាអ្វីដែលទីក្រុងមូស្គូបដិសេធនោះ បានទទួលខុសត្រូវចំពោះការសម្លាប់នេះ។

គណៈកម្មាធិការស៊ើបអង្កេតរបស់រុស្ស៊ី ដែលស៊ើបអង្កេតឧក្រិដ្ឋកម្មដ៏ធ្ងន់ធ្ងរ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធថា ជនសង្ស័យដែលមិនបញ្ចេញឈ្មោះ បានប្រាប់ពួកគេ អំឡុងពេលសាកសួរថា ខ្លួនបានមកទីក្រុងមូស្គូ ជាទីដែលរូបគេ បានទទួលគ្រាប់បែកកែច្នៃសម្រាប់ការវាយប្រហារនេះ។

សេចក្តីថ្លែងការណ៍ បានបញ្ជាក់ថា ជនសង្ស័យនេះ បានពិពណ៌នាអំពីរបៀប ដែលខ្លួនបានដាក់គ្រាប់បែក នៅលើម៉ូតូអគ្គិសនី ដែលខ្លួនបានចត នៅខាងក្រៅច្រកចូលនៃប្លុកផ្ទះល្វែង ដែលលោក Kirillov បានរស់នៅ។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        30
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        65
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        55

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm