មេដឹកនាំ EU នឹងបញ្ជូន «សារច្បាស់ៗ» ទៅលោក Trump ស្តីពីអ៊ុយក្រែន ហើយនឹងពិភាក្សាអំពីទំនាក់ទំនងជាមួយអាមេរិក

2024/12/19 11:27:35 pm        43


បណ្ដាមេដឹកនាំសហភាពអឺរ៉ុប (EU) មានបំណងបញ្ជូន «សញ្ញាច្បាស់ៗ» ទៅប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក លោក Donald Trump នៅក្នុងកិច្ចប្រជុំកំពូល នាថ្ងៃព្រហស្បតិ៍ (ទី១៩ ខែធ្នូ) នេះ អំពីការបន្តការគាំទ្ររបស់ពួកគេ ចំពោះប្រទេសអ៊ុយក្រែន ហើយមេដឹកនាំទាំងអស់ក៏នឹងពិភាក្សាផងដែរ អំពីបញ្ហាប្រឈមផ្នែកសន្តិសុខ និងសេដ្ឋកិច្ចដែលបង្កឡើងដោយការវិលត្រលប់របស់លោកទៅកាន់សេតវិមានវិញ។

បើយោងតាមសេចក្តីសន្និដ្ឋានព្រាង បានបង្ហាញថា បណ្ដាមេដឹកនាំប្លុកនេះ នឹងធ្វើជាម្ចាស់ផ្ទះទទួលប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy នៅពេលចាប់ផ្តើមកិច្ចពិភាក្សារបស់ពួកគេ ក្នុងទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្ស៊ិក ហើយនឹងបញ្ជាក់សារជាថ្មីនូវ «ការប្តេជ្ញាចិត្តឥតងាករេ» របស់ពួកគេ ចំពោះការគាំទ្រអ៊ុយក្រែន «ដរាបណាប្រទេសនេះនៅតែត្រូវការ»។

គួររំលឹកថា លោក Trump បានអំពាវនាវម្តងហើយម្តងទៀតឲ្យបញ្ចប់ឲ្យបានឆាប់ ចំពោះសង្គ្រាមដែលមានរយៈពេលជិត ៣ឆ្នាំនេះ។ កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ លោកបាននិយាយថា លោក Zelenskiy គួរតែត្រៀមខ្លួន សម្រាប់ការឈានដល់កិច្ចព្រមព្រៀងសន្តិភាពជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ទោះបីជាលោកមិនបានប្រាប់ថា តើនេះមានន័យថា ទីក្រុងគីវត្រូវព្រមប្រគល់ដែនដីទៅឲ្យទីក្រុងមូស្គូជាផ្នែកនៃដំណោះស្រាយដែលត្រូវបានចរចាដែរ ឬយ៉ាងណា។

បច្ចុប្បន្ននេះ កងកម្លាំងរុស្ស៊ីកាន់កាប់ជិត ១ភាគ៥ នៃដែនដីរបស់អ៊ុយក្រែន ហើយកំពុងរុលទៅមុខជាលំដាប់ នៅភាគខាងកើតនៃប្រទេសនេះ។ ហើយសេចក្តីសន្និដ្ឋានព្រាងរបស់ EU បានលើកឡើងថា រុស្ស៊ីមិនត្រូវឈ្នះជាដាច់ខាត» ដោយបន្ថែមថា គ្មានគំនិតផ្តួចផ្តើមណាមួយត្រូវធ្វើឡើង ចំពោះអ៊ុយក្រែន ដោយគ្មានការចូលរួមពីទីក្រុងគីវនោះឡើយ។

អ្នកការទូតសហភាពអឺរ៉ុបម្នាក់ បានពណ៌នាសេចក្តីព្រាងអត្ថបទនេះថា ជាការបញ្ជូន «សញ្ញាច្បាស់ៗទៅសហរដ្ឋអាមេរិក»។ មេដឹកនាំទាំងអស់ក៏នឹងពិភាក្សាគ្នាពីទំនាក់ទំនង សហភាពអឺរ៉ុប-សហរដ្ឋអាមេរិក ឲ្យកាន់ទូលំទូលាយជាងនេះ ពេលអាហារថ្ងៃត្រង់ ចំពេលមានការព្រួយបារម្ភអំពីសង្គ្រាមពាណិជ្ជកម្មឆ្លងមហាសមុទ្រអាត្លង់ទិកដែលអាចកើតមាន៕

អត្ថបទដែលទាក់ទង

លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        2
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        25
លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm        32

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ

2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm