បទចោទប្រកាន់ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ត្រូវបានផ្តល់អនុសាសន៍ដាក់ទៅលើអតីតប្រធានាធិបតីហ្វីលីពីន លោក Duterte

2024/12/19 11:29:07 pm        19



សភាជាន់ទាបរបស់ប្រទេសហ្វីលីពីន បានផ្តល់អនុសាសន៍ដាក់ការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ទៅលើអតីតប្រធានាធិបតី លោក Rodrigo Duterte និងមន្ត្រីនគរបាល ជុំវិញការបង្ក្រាបយ៉ាងតឹងរ៉ឹងលើគ្រឿងញៀនខុសច្បាប់។

រដ្ឋាភិបាលប្រទេសហ្វីលីពីន បាននិយាយថា មនុស្សជាង៦.០០០នាក់ ត្រូវបានសម្លាប់នៅក្នុងការបង្ក្រាប ដែលត្រូវបានគេស្គាល់ថា «សង្គ្រាមប្រឆាំងគ្រឿងញៀន»។ 

សាច់ញាតិរបស់អ្នកស្លាប់ អះអាងថា រដ្ឋ បានសម្លាប់មនុស្សក្រៅប្រព័ន្ធតុលាការ។

សភាទាំងពីរ បានបើកការស៊ើបអង្កេត និងបើកសវនាការ។ គណៈកម្មាធិការសភាជាន់ទាប បានប្រកាសកាលពីថ្ងៃពុធថា ខ្លួនបានចងក្រងរបាយការណ៍អំពីការរកឃើញនេះ។ 

គណៈកម្មាធិការបាននិយាយថា យុទ្ធនាការរបស់រដ្ឋបាល លោក Duterte បានធ្វើឲ្យមនុស្សជាង៣០.០០០នាក់ក្លាយជាជនរងគ្រោះពីការសម្លាប់នៅក្រៅប្រព័ន្ធតុលាការ។

គណៈកម្មការ បានផ្តល់អនុសាសន៍ឱ្យមានការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ លើលោកDuterte សមាជិកព្រឹទ្ធសភាដែលជាជំនួយការជិតស្និទ្ធរបស់លោកDuterte អតីតអធិការនគរបាលជាតិ និងមន្ត្រីផ្សេងទៀត។

លោក Duterte បាននិយាយក្នុងសវនាការថា លោកទទួលខុសត្រូវតាមផ្លូវច្បាប់ពេញលេញសម្រាប់យុទ្ធនាការនេះ។ ប៉ុន្តែលោក ក៏បានបញ្ជាក់ពីការបង្រ្កាប ដោយបាននិយាយថា លោកធ្វើអ្វីដែលលោកត្រូវតែធ្វើ ដើម្បីប្រទេសរបស់លោក។

អត្ថបទដែលទាក់ទង

ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm        134
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm        135
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm        138

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm