នាយករដ្ឋមន្ត្រីវៀតណាមសម្លឹងដល់ការពង្រីកកិច្ចសហប្រតិបត្តិការវិស័យការពារជាតិ ខណៈអាមេរិកស្នើតួនាទី

2024/12/19 11:33:01 pm        62


នាយករដ្ឋមន្ត្រីវៀតណាម នៅថ្ងៃព្រហស្បតិ៍ (ទី១៩ ខែធ្នូ) នេះ បានលើកឡើងថា ប្រទេសវៀតណាមចង់ពង្រីកកិច្ចសហប្រតិបត្តិការការពារជាតិអន្តរជាតិរបស់ខ្លួន ដើម្បីបង្កើតបាននូវទំនុកចិត្ត និងទប់ស្កាត់សង្គ្រាម ហើយសហរដ្ឋអាមេរិក បានប្រាប់ថា ខ្លួនសង្ឃឹមថា ឧស្សាហកម្មការពារជាតិរបស់ខ្លួន អាចដើរតួនាទីយ៉ាងសំខាន់។

ក្នុងសុន្ទរកថាបើកពិព័រណ៍អាវុធអន្តរជាតិលើកទី២ របស់វៀតណាម នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានថ្លែងថា ពិព័រណ៍នេះជាសារសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។

ពិព័រណ៌អាវុធដែលនឹងដំណើរការរហូតដល់ថ្ងៃទី២២ ខែធ្នូ កំពុងត្រូវបានរៀបចំឡើងនៅឯអាកាសយានដ្ឋាន Gia Lam ក្នុងទីក្រុងហាណូយ ដោយមានអ្នកតាំងពិព័រណ៍ជិត ២៥០ស្ថាប័ន មកពីរាប់សិបប្រទេស ក្នុងនោះរួមមានទាំងសហរដ្ឋអាមេរិក ចិន រុស្ស៊ី អង់គ្លេស អ៊ីរ៉ង់ និងអ៊ីស្រាអែលផងដែរ។

លោក Chinh បាននិយាយថា វៀតណាមនឹងរក្សាគោលនយោបាយ «ទេ ៤ចំណុច» របស់ខ្លួន ដែលមានដូចជា មិនចូលរួមក្នុងសម្ព័ន្ធភាពយោធា មិនសម្របតាមប្រទេសមួយ ដើម្បីប្រឆាំងប្រទេសមួយផ្សេងទៀត មិនអនុញ្ញាតឲ្យមានមូលដ្ឋានយោធាបរទេស ឬប្រើប្រាស់ដែនដីរបស់ខ្លួនប្រឆាំងនឹងប្រទេសមួយផ្សេងទៀត ហើយនិងមិនប្រើប្រាស់កម្លាំង ឬការគំរាមកំហែងនៃកម្លាំងនោះ នៅក្នុងទំនាក់ទំនងអន្តរជាតិ។

នៅខាងក្រៅកម្មវិធីតាំងពិព័រណ៍នេះ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅវៀតណាម លោក Marc Knapper បាននិយាយថា ក្រុមហ៊ុនការពារជាតិអាមេរិក អាចសហការជាមួយសមភាគីវៀតណាម ក្នុងវិស័យជាច្រើន ក្នុងនោះរួមទាំងការផលិតរួមគ្នា និងការផ្ទេរបច្ចេកវិទ្យាផងដែរ៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        4
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        12
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        14

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm