ក្រសួងហិរញ្ញវត្ថុ បានប្រកាសកាលពីថ្ងៃពុធថា ប្រទេសអ៊ុយក្រែន បានទទួលប្រាក់ចំនួន ៤,១ ពាន់លានអឺរ៉ូ (ប្រហែល ៤,៣ពាន់លានដុល្លារអាមេរិក) ពីសហភាពអឺរ៉ុប (EU) ដើម្បីផ្តល់ហិរញ្ញប្បទានដល់តម្រូវការសង្គម និងមនុស្សធម៌បន្ទាន់របស់ខ្លួន។
មូលនិធិដែលផ្តល់ឲ្យអ៊ុយក្រែនតាមរយៈកម្មវិធីជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុបសម្រាប់ប្រទេសនេះ
ត្រូវបានបែងចែកទៅជាថវិការដ្ឋរបស់ខ្លួន។
ក្នុងចំណោមចំនួនទឹកប្រាក់សរុប ១.៥ពាន់លានអឺរ៉ូ (ប្រហែល១,៥៧ពាន់លានដុល្លារអាមេរិក) ត្រូវបាន ផ្តល់ជាវិភាគទាន ដែលមិនចាំបាច់សងវិញ។
ជាមួយនឹងការផ្តល់ថវិកាចុងក្រោយនេះ អ៊ុយក្រែន បានទទួលចំនួនទឹកប្រាក់ពេញលេញចំនួន ១៦ ពាន់លានអឺរ៉ូ (ប្រហែល ១៦,៨ ពាន់លានដុល្លារអាមេរិក) ដែលរំពឹងទុកដោយកម្មវិធីជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុបដល់អ៊ុយក្រែនសម្រាប់ឆ្នាំ ២០២៤។ មូលនិធិនេះ បានធ្វើឲ្យសហភាពអឺរ៉ុបក្លាយជាម្ចាស់ជំនួយធំបំផុតសម្រាប់ថវិការបស់អ៊ុយក្រែន ក្នុងចំណោមដៃគូអន្តរជាតិទាំងអស់។
នៅឆ្នាំ ២០២៥ ទីក្រុងគីវ គ្រោងនឹងទទួលប្រាក់ចំនួន ១២,៥ ពាន់លានអឺរ៉ូ (ប្រហែល ១៣,១ ពាន់លានដុល្លារអាមេរិក) ជាជំនួយហិរញ្ញវត្ថុ ក្រោមដោយកម្មវិធីជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុបសម្រាប់ អ៊ុយក្រែន។