កងទ័ពអ៊ីស្រាអែល បាននិយាយថា ការវាយឆ្មក់តាមអាកាសរបស់អ៊ីស្រាអែលទៅលើគោលដៅក្រុមហ៊ួទី នៅប្រទេសយេម៉ែន បានសម្លាប់មនុស្ស ៩នាក់ បន្ទាប់ពីការវាយប្រហារដោយមីស៊ីលរបស់ហ៊ួទី នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។
អ្នកនាំពាក្យយោធាលោក Daniel Hagari បានប្រាប់សារព័ត៌មានមួយថា ការវាយប្រហារនោះ បានត្រូវចំទីតាំងយោធា នៅលើឆ្នេរសមុទ្រភាគខាងលិចនៃប្រទេសយេម៉ែន និងលើដីគោក។ លោក Hagari បាននិយាយថា៖«ទីតាំងទាំងនោះ រួមមានកំពង់ផែ និងហេដ្ឋារចនាសម្ព័ន្ធថាមពល នៅក្នុងទីក្រុង Sanaa ដែលក្រុមហ៊ួទី បាននិងកំពុងប្រើប្រាស់ក្នុងមធ្យោបាយដែលរួមចំណែកយ៉ាងមានប្រសិទ្ធភាព ដល់សកម្មភាពយោធារបស់ពួកគេ»។
លោកបានបន្ថែមថា ការវាយប្រហារតាមអាកាស មានគោលបំណងធ្វើឲ្យកម្លាំងរបស់ក្រុមហ៊ួទីចុះខ្សោយ និងរារាំងការប្រើប្រាស់មធ្យោបាយសម្រាប់ «គោលបំណងយោធា និងភេរវកម្ម»។]
ទូរទស្សន៍ al-Masirah TV បានរាយការណ៍ថា យ៉ាងហោចណាស់មនុស្ស ៩នាក់ បានស្លាប់ និងជាច្រើននាក់ផ្សេងទៀត បានរងរបួស នៅក្នុងការវាយប្រហារតាមអាកាសលើរដ្ឋធានី Sanaa របស់ប្រទេសយេ ម៉ែន និងកំពង់ផែសមុទ្រក្រហម ក្នុងខេត្ត Hodeidah ភាគខាងលិច។

