ក្រសួងនេះ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ាក់ Fuad Hussein បានសន្ទនាតាមទូរស័ព្ទ ជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិលោក អង់តូនីញ៉ូ ហ្គុយតឺរេស (Antonio Guterres) ស្តីពីការវិវឌ្ឍនៅមជ្ឈិមបូព៌ា ជាពិសេស នៅក្នុងប្រទេសស៊ីរី។
ក្រសួងបានបន្ថែមទៀតថា ក្នុងអំឡុងពេលការសន្ទនាតាមទូរស័ព្ទ លោក Hussein បានសង្កត់ធ្ងន់លើតម្រូវការ ដើម្បីការពារជនជាតិភាគតិចស៊ីរី និងសមាសភាគផ្សេងទៀត និងធានាឲ្យមានការចូលរួមរបស់ពួកគេ នៅក្នុងដំណើរការនយោបាយ។
សម្រាប់ផ្នែករបស់ខ្លួន លោក ហ្គុយតឺរេស បានសម្តែងការព្រួយបារម្ភចំពោះភាពតានតឹង ដែលអាចកើតមាន រវាងក្រុមប្រដាប់អាវុធស៊ីរីមួយចំនួន និងអង្គភាពការពារប្រជាជនឃើដស៊ីរី (YPG) ដោយកត់សម្គាល់ថាទំនាក់ទំនង កំពុងដំណើរការជាមួយប្រទេសទួរគី និងកាតា ដើម្បីពិភាក្សាពីវិធីធ្វើឲ្យស្ថានការណ៍មានភាពស្ងប់ស្ងាត់។
ប្រទេសទួរគី មើលឃើញថា ក្រុម YPG ជាសាខាស៊ីរីនៃគណបក្សពលករឃើដ(PKK) ដែលត្រូវបានចុះបញ្ជីជាអង្គការភេរវកម្មដោយទួរគី សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប។

