លោក គឹម ចាន់សំណាង ជាប់ឆ្នោតជាប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា សម្រាប់អាណត្តិទី៦

2024/12/20 01:14:21 am        120

ភ្នំពេញ៖ បន្ទាប់ពីជាប់ឆ្នោត លោកគឹម ចាន់សំណាង បានប្តេជ្ញាចិត្ត នឹងខិតខំប្រឹងប្រែងបន្តដឹកនាំសភាសម្ព័នសហជីពជាតិកម្ពុជា (NACC) ដើម្បីសម្រេចបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀត ក៏ដូចពង្រឹងការងារទំនាក់ទំនងជាមួយសហជីពអន្តរជាតិតាមបណ្តាប្រទេសដែលមិនទាន់មាន ដើម្បីពង្រីទំនាក់ទំនងកាន់តែល្អប្រសើរ។

លោក គឹម ចាន់សំណាង ក្នុងពិធីសមាជសភាសម្ព័នសហជីពជាតិកម្ពុជា នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤នេះ បានដាក់ចេញនូវទិសដៅការងារសម្រាប់អនុវត្តបន្តទៅពេលខាងមុខ មានដូចជា បន្តផ្សព្វផ្សាយនូវគោលនយោបាយរាជរដ្ឋាភិបាលដល់កម្មករនិយោជិត , បន្តចុះសួរសុខទុក្ខបងប្អូនកម្មករដែលកំពុងប្រឈមបញ្ហាលំបាក , ពង្រឹងឡើងវិញនិងពង្រីកសមាជិក និងក្បាលម៉ាស៊ីន តាមបណ្តារោងចក្រសហគ្រាស និងបន្តអនុវត្តផែនការយុទ្ធនាការ ១០០រោងចក្រ ដើម្បីបរិស្ថានស្អាតនៅកន្លែងការងារ ថែមទាំងបើកយុទ្ធនាការបញ្ឈប់ប្រើប្រាស់ថង់ប្លាស្ទិច និងចូលរួមជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លើការផ្សព្វផ្សាយកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានីភ័យ។ល។

នាឱកាសអញ្ជើញចូលរួមជាអធិបតីភាពក្នុងកម្មវិធីសមាជនេះ ឯកឧត្តម ងុយ រិទ្ធ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ ទទួលស្គាល់ថា NACC បានចូលរួមការពារផលប្រយោជន៍កម្មករបានយ៉ាងច្រើន និងមានកិច្ចសហប្រតិបត្តិការល្អ ជាមួយសហជីពក្នុងតំបន់និងអន្តរជាតិនានានៅឯក្រៅប្រទេសបានច្រើនផងដែរ។ ឯកឧត្តម បានបន្តថា NACC បានចូលរួមចំណែកធានានូវបទដ្ឋាន ស្តង់ដារការងារវិជ្ជាជីវៈជាលក្ខណៈអន្តរជាតិនៅក្នុងវិស័យកាត់ដេរ កាបូបជាដើម ដែលមានសក្តានុពលកាន់តែរឹងមាំ ជាពិសេទទួលបានបញ្ជាទិញផលិតផលពីកម្ពុជាមានចំនួនកើនឡើងជាបន្តបន្ទាប់ ជាពិសេសមានការបញ្ជាទិញនាំទៅកាន់ទីផ្សារសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ខណៈបច្ចុប្បន្ន ឧស្សាហកម្មកាត់ដេរសំលៀកបំពាក់នៅកម្ពុជាមានការខ្វះកម្លាំងពលកម្មចំនួនជាង ៥ម៉ឺននាក់។

គិតមកដល់ពេលនេះ សម្ព័ន្ធសហភាពសហព័ន្ធសហជីព (NACC) មានអាយុកាល១៧ឆ្នាំហើយ ដែលបានបង្កើតឡើងដំបូងគេបំផុតនៅកម្ពុជា ស្របពេលដែលវិស័យឧស្សាហកម្មកាត់ដេរ និងវាយនភណ្ឌ កំពុងមានការរីកចម្រើន ហើយពេលនោះវិវាទការងារក៏មានការកើនឡើងគួរឱ្យកត់សម្គាល់ផងដែរ។ ដោយសារតែភាពសកម្ម និងការឯកភាពផ្ទៃក្នុង ហើយមានទស្សនៈវិស័យ និងគោលដៅច្បាស់លាស់សម្ព័ន្ធសហភាពសហព័ន្ធសហជីព ទទួលបានការទាក់ទាញ និងការចាប់អារម្មណ៍ពីសំណាក់សហព័ន្ឋសហជីព អង្គការ សមាគមដទៃទៀត ហើយបានចូលរួមជាសមាជិក និងបានចងជាសម្ព័ន្ធភាព ដែលរហូតមកដល់ពេលនេះ សម្ព័ន្ធសហភាពសហ ព័ន្ធសហជីពមានសហភាពសហជីពចំនួន១០ រួមមាន៖ សហព័ន្ធសហជីព៨៥ សមាគម២២ វិទ្យាស្ថាន១ដែលធ្វើការពាក់ព័ន្ធវិស័យ (វិស័យវាយនភណ្ឌ័កាត់ដេរ ស្បែក ជើង កាបូប សម្ភារធ្វើដំណើរ ពោងទឹក គ្រឿងអេឡិចត្រូនិច គ្រឿងបង្គុំ  អគ្គីសនី ចំការកៅស៊ូ ស្រាបៀរ សមាគមគ្រូបង្រៀន និស្សិត ជនពិការគថ្លង់ សមាគមដឹក ជញ្ជូនក្រៅប្រព័ន្ធ និងវិទ្យាសា្ថន។ សម្ព័ន្ធសហភាពសហព័ន្ធសហជីព បានធ្វើសកម្មភាព និងប្រមូលចងក្រងសមា ជិក នៅក្នុងវិស័យកាត់ដេរសំលៀកបំពាក់ ស្បែកជើង កាបូប វិស័យអប់រំ សេដ្ឋកិច្ចក្រៅប្រព័ន្ធ ទេសចរណ៍ ស្បៀងអាហារ ពលករទេសន្តប្រវេស្តន៍ និងវិស័យ កសិកម្ម។ សម្ព័ន្ធសហភាពសហព័ន្ធសហជីព បានចូលរួមយ៉ាងសំខាន់និងជាដៃគូរសហការ ដ៏ល្អដែលបានចូលរួមគាំទ្រយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា៕


អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        199
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        180
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        194

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm