បុគ្គលិកក្រុមហ៊ុនអាម៉ាហ្សូន នៅអាមេរិក ចេញធ្វើកូដកម្មប្រឆាំងនឹងសម្ពាធការងារ

2024/12/20 04:22:46 pm        95

បុគ្គលិកក្រុមហ៊ុនលក់រាយ អាម៉ាហ្សូន (Amazon.com) ជាច្រើននាក់ នៅរោងចក្រអាមេរិកចំនួន ៧កន្លែង បានឈប់ពីការងារនៅព្រឹកថ្ងៃព្រហស្បតិ៍ (១៩ ធ្នូ) ក្នុងអំឡុងពេលនៃការដើរទិញឥវ៉ាន់ថ្ងៃឈប់សម្រាកដ៏មមាញឹក ដើម្បីចេញតវ៉ានូវអ្វីដែលពួកគេនិយាយថាជាទង្វើអយុត្តិធម៌ និងសម្ពាធការងាររបស់ក្រុមហ៊ុនលក់រាយដ៏ធំមួយនេះចំពោះបុគ្គលិកខ្លួន។

បុគ្គលិកធ្វើការក្នុងឃ្លាំងនៅក្នុងទីក្រុងនានា រួមទាំងក្រុងញូវយ៉ក អាត្លង់តា និងសាន់ហ្វ្រាន់ស៊ីស្កូ បានចូលរួមនៅក្នុងអ្វីដែលមន្ត្រីក្រុមសហជីព ធីមស្ទើ (Teamsters) ហៅថា កូដកម្មដ៏ធំបំផុតមិនធ្លាប់មានប្រឆាំងនឹងក្រុមហ៊ុនអាម៉ាហ្សូន ដែលអាចបណ្តាលឱ្យមានការរង្គោះរង្គើនៅក្នុងប្រតិបត្តិការដឹកជញ្ជូនដ៏ទូលំទូលាយរបស់ក្រុមហ៊ុន។

ក្នុងនាមជានិយោជកឯកជនធំជាងគេទីពីររបស់ពិភពលោកបន្ទាប់ពីក្រុមហ៊ុន វ៉លម៉ាត (Walmart) ក្រុមហ៊ុនអាម៉ាហ្សូន ជាគោលដៅជាយូរមកហើយសម្រាប់សហជីពដែលនិយាយថា បន្ទុកការងាររបស់ក្រុមហ៊ុនទៅលើទាំងល្បឿន និងប្រសិទ្ធភាព អាចនាំឱ្យបុគ្គលិកមិនពេញចិត្ត។ ក្រុមហ៊ុននិយាយថា ខ្លួនបង់ថ្លៃឈ្នួលនាំមុខគេក្នុងឧស្សាហកម្ម និងប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្មជាច្រើនដើម្បីកាត់បន្ថយភាពតានតឹងដដែលៗលើបុគ្គលិក។

ទោះជាយ៉ាងនេះក្ដី ក្រុមកម្មករប្រមាណ ១០០នាក់ ដែលចេញតវ៉ាតំណាងឱ្យបុគ្គលិករាប់សែននាក់ទៀតនោះ បានប្រាប់សារព័ត៌មានរ៉យទ័រថា ពួកគេចង់ឱ្យក្រុមហ៊ុនអាម៉ាហ្សូន មកតុចរចា និងទទួលស្គាល់សម្ពាធរបស់ពួកគេដើម្បីបំពេញតម្រូវការដែលប៉ះពាល់ដល់សុខភាពរបស់បុគ្គលិក៕

អត្ថបទដែលទាក់ទង

លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        46
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        49
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        47

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ

2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm
​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm