អ្នកស្រុកកោះម៉ាយ៉ត់ របស់បារាំង ដែលរងគ្រោះដោយព្យុះស៊ីក្លូន ទាមទារជំនួយបន្ថែមពីលោក Macron

2024/12/20 04:26:44 pm        159

ប្រជាជននៅក្នុងកោះ ម៉ាយ៉ត់ (Mayotte) ដែលរងការបំផ្លិចបំផ្លាញដោយព្យុះស៊ីក្លូនដ៏កំណាច បានទទូចឱ្យលោកប្រធានាធិបតីបារាំង Emmanuel Macron កាលពីថ្ងៃព្រហស្បតិ៍ (១៩ ធ្នូ) ឱ្យប្រឹងប្រែងបន្ថែមទៀតដើម្បីជួយពួកគេ ខណៈលោកចុះទៅពិនិត្យស្ថានភាពទឹកដីក្រៅប្រទេសរបស់បារាំងមួយនេះ ជាទីដែលមនុស្សជាច្រើននាក់ត្រូវគេបារម្ភថាបានស្លាប់នៅក្នុងគំនរបាក់បែកពីព្យុះស៊ីក្លូន ឈីដូ (Chido)។

មនុស្សមួយចំនួននៅក្នុងចំណោមហ្វូងមនុស្សដែលប្រមូលផ្តុំគ្នានៅខាងក្រៅអាកាសយានដ្ឋាន បានស្រែកទាមទារជំនួយដាក់ក្បួនដំណើរប្រធានាធិបតី ខណៈអ្នកផ្សេងទៀតនិយាយថាពួកគេដឹងគុណចំពោះដំណើរទស្សនកិច្ចរបស់លោក Macron និងការជួយរបស់រដ្ឋាភិបាល។

ក្រុមមន្ត្រីក្នុងទឹកដីបរទេសដ៏ក្រីក្របំផុតរបស់បារាំងមួយនេះ នៅតែអាចបញ្ជាក់បានថា មានអ្នកស្លាប់ចំនួន ៣១នាក់ប៉ុណ្ណោះ ច្រើនជាង ៥ថ្ងៃបន្ទាប់ពីព្យុះស៊ីក្លូន ប៉ុន្តែអ្នកខ្លះនិយាយថា ពួកគេបារម្ភថាអាចមានជនរងគ្រោះរាប់ពាន់នាក់។ សមាជិកសភាម្នាក់បានប្រាប់លោក Macron ថាជនរងគ្រោះមួយចំនួនត្រូវបានកប់នៅក្នុងផ្នូរដ៏ធំ ប៉ុន្តែ មិនអាចបញ្ជាក់បានភ្លាមៗទេ។

ខណៈដែលលោក Macron បានបញ្ជុនយន្តហោះ និងនាវាដឹកជំនួយស្បៀងអាហារ និងផ្នែកវេជ្ជសាស្រ្តជាច្រើន អ្នកស្រុកមួយចំនួននិយាយថាមិនគ្រប់គ្រាន់ទេ។ រដ្ឋាភិបាលរបស់លោក Macron ត្រូវបានអ្នកនយោបាយបក្សប្រឆាំងចោទថា ធ្វេសប្រហែសលើកោះ Mayotte ហើយអ្នកស្រុកមួយចំនួនប្រាប់ថាពួកគេមិនទទួលបានជំនួយទាល់តែសោះ ចាប់តាំងពីព្យុះ Chido វាយប្រហារមក៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        66
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        57
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        51

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm