ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន មានទំហំទឹកប្រាក់ជិត៨ ពាន់លានដុល្លារ កើន៣៨ ភាគរយ

2021/11/01 05:55:36 pm        157

ភ្នំពេញ ៖ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ចិន រយៈពេល ៩ខែ ដើមឆ្នាំ២០២១ សរុបការមានទំហំទឹកប្រាក់ប្រមាណជិត ៨ពាន់លានដុល្លារអាមេរិក កើនឡើងប្រមាណជាង ៣៨ ភាគរយ។

របាយការណ៍ក្រសួងពាណិជ្ជកម្ម បង្ហាញថា ចាប់ពីខែមករា ដល់ខែកញ្ញាឆ្នាំក្នុង២០២១ កម្ពុជា បាននាំចេញ​ទី​កាន់​ទីផ្សារចិន មានទំហំទឹកប្រាក់ប្រមាណជាង ១ ពាន់លានដុល្លារអាមេរិក កើនប្រមាណ៥២ ភាគរយ។

ដោយឡែក កម្ពុជា​នាំចូលពីប្រទេសចិន មានទំហំទឹកប្រាក់ប្រមាណជាង ៦ ៨០០ លានដុល្លារ​អាមេរិក កើន​ឡើង​ប្រមាណ ៣៦ ភាគរយ។ ទំហំពាណិជ្ជកម្មទ្វេភាគីប្រទេសទាំងពីរ សម្រេចបាន ៧ ៩០០ លានដុល្លារអាមេរិក ​កើនឡើង ៣៨ភាគរយ បើធៀបរយៈពេលដូចគ្នានិងឆ្នាំ ២០២០ ។

លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពពាណិជ្ជកម្មកម្ពុជា ថ្លែងថា ទំហំពាណិជ្ជកម្មទ្វេ​ភាគី​កម្ពុជា-ចិន នឹង​មាន​កំណើន​ងើបឡើងកាន់តែល្អថែមទៀត ការនាំចេញផលិតផលរបស់​កម្ពុជា​ទៅ​កាន់ទីផ្សារចិនកាន់តែច្រើន​ ជាពិសេស​បន្ទាប់​ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន បានចូលជាធរមាន ។

លោកឧកញ៉ា ថា កម្ពុជា អាចនឹងក្លាយទៅជាមជ្ឈមណ្ឌលចែកចាយ​ ឬបោះដុំទំនិញរបស់ចិន នៅ​ក្នុងទីផ្សារ​អាស៊ាន ព្រោះតាមរយៈនៃកិច្ចព្រមព្រៀងនេះ ​ប្រភេទទំនិញជាច្រើននិងរួចពន្ធ ដែល​អាចឲ្យយើងលក់តម្លៃធូរថ្លៃនៅក្នុង ទីផ្សារ​អាស៊ានបាន។

ទាក់ទងការធ្វើពាណិជ្ជកម្មអន្តរជាតិ, ថ្មីៗនេះ ឯកឧត្តម ប៉ែន សុវិជាតិ អ្នកនាំពាក្យ និង​ជា​អនុរដ្ឋលេខាធិការ ក្រសួង​ពាណិជ្ជកម្ម ថ្លែងលើកឡើង ទីផ្សារនាំចេញផលិតផល ជាពិសេស​ទីផ្សារ​នាំចេញ​កសិផលរបស់កម្ពុជា បានជ្រៀត​ចូល​អន្តរជាតិជាបណ្តើរៗ ជាក់ស្តែងការនាំចេញអង្ករទៅ​កាន់​ទីផ្សារ​ប្រទេសចិន គឺបានកំពុងពេញនិយម ​និងមានការ​គាំទ្រ​យ៉ាង​ខ្លាំង៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm