យុវជនបោះជំរំជាសកលលើកទី១០ ចុះសិក្សាស្វែងយល់ពីការធ្វើធូបបុរាណ នៅ​សហគមន៍​ធូបបុរាណ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី

2024/12/20 05:27:55 pm        60

សម្រាប់ប្រតិភូបោះជំរំយុវជនជាសកលលើកទី១០ ឆ្នាំ២០២៤ បានចុះទៅ ស្វែង​យល់ពី​របៀបធ្វើនំអាកោត្នោត ធ្វើនំបញ្ចុក ពិសេសពី​របៀប​ធ្វើ​ធូប​បុរាណ​របស់​សហគមន៍​ធូប​បុរាណ ដែលស្ថិត នៅឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប​តែ​ម្តង​ ក្នុងនេះយុវជនបានកោតសរសើជា ខ្លាំងចំពោះ ពលរដ្ឋក្នុង​សហគមន៍​ធូប​បុរាណ ដែលនៅបន្តធ្វើធូបតាមបែបបុរាណ។

 

តំណាងយុវជនបោះជំរំចំនួន៣រូប បានប្រាប់ថា ពួកគេពិតជាសប្បាយរីករាយ ដែល​បាន​ចូល​រួម​កម្មវិធីបោះជំរំ និងបានចូលរួមឈ្វែងយល់ពីការធ្វើធូបបុរាណ ក្នុង​សហគមន៍​ធូប​បុរាណ នៅឃុំព្រះដាក់ ស្រុកបន្ទាយស្រី ព្រោះកន្លងមក ពួក​គេ​ធ្លាប់​តែ​ទិញ​ធូប​យកទៅវត្ត ដើម្បីដុតធូបបួងសួងប្រាថ្នាសុំសុខ ចម្រើន ប៉ុន្តែ​មិន​ដែល​បាន​ដឹង​ពីរ​បៀបធ្វើធូបកន្លងមកទេ ទើបតែពេលនេះ បានធ្វើធូបដោយផ្ទាល់ដៃ និង​ជា​ធូប​បុរាណទៀតផង។ ពួកគេបន្តថា នៅពេលបានធ្វើធូប ទើបដឹងថា ការ​ដែល​ធ្វើធូប​ក៏ជារឿង​លំបាកមួយដែរ ហើយពួកគេនៅតែ​លើក​ទឹក​ចិត្ត​ឱ្យ​សហគមន៍​ធូប​បុរាណ​​ និងភ្ញៀវទេសចរចូលរួមគំាទ្រធូប បុរាណមួយនេះ ឱ្យបាន​នៅ​ជាប់​លាប់​ជា​ប្រចាំ​ ដើម្បីបន្តលើកទឹកចិត្ត និងរួមគ្នាអភិរក្ស។

ចំណែកលោកយាយ សៅ សែម ប្រជាពលរដ្ឋក្នុងសហគមន៍ធូបបុរាណ បាន​ប្រាប់​ថា រូបលោកយាយ​បានធ្វើធូបបុរាណនេះ តពីខ្មោចម្តាយ​របស់​លោក​យាយ​បាន​ជាង​១០​ឆ្នាំ​ហើយ ដោយសារស្រឡាញ់ អាជីពមួយនេះ ហើយធូបបុរាណនេះ មាន​គ្រឿង​​​ផ្សំ​ច្រើនយ៉ាង ដែលធ្វើឱ្យធូបក្រអូប នៅពេលដុត ក្នុងនេះលោក​យាយ​ច​ង់ឱ្យ​ប្រជា​ពលរដ្ឋ និងយុវជនខ្មែរ ជួយគំាទ្រ និងបន្តលើកទឹកចិត្តដល់រូបគាត់ផង ដើម្បី​បន្ត​អភិរក្ស​ធូបបុរាណនេះតទៅមុខទៀត។

សូមបញ្ជាក់ថា មូលហេតុដែលគណៈកម្មការជំរំ នាំយុវជ​ន​ឱ្យ​ស្គាល់ពី​របៀប​ធ្វើ​នំ​អា​កោ​ត្នោត ធ្វើនំបញ្ចុក និងពីរបៀបធ្វើធូបបុរាណរបស់សហគមន៍ធូបបុរាណ នៅ​ឃុំ​ព្រះដាក់ ស្រុកបន្ទាយស្រី គឺដើម្បីចង់​ឱ្យ​យុវជន​បាន​ដឹង​ពី​អ្វី​ដែល​យុវជន​បាន​ប្រើ​ប្រាស់ និងបានហូបចុករាល់ថ្ងៃ បានកើតឡើងដោយរបៀប ណាខ្លះ និង​ត្រូវ​ចេះ​ចូល​រួម​ថែ​រក្សា និងអភិរក្ស៕អត្ថបទ៖ គង់ រ៉េន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        200
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        100
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        216

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm