តម្លៃហាងឆេងមាសនឹងបន្តធ្លាក់ចុះ ស្របពេលប្រាក់ដុល្លារបន្តឡើងថ្លៃ

2024/12/20 06:35:05 pm        1.2 K

តម្លៃទីផ្សារហាងឆេងមាសជាសកល បន្ទាប់ពីធនាគារកណ្តាលសហរដ្ឋអាមេរិក បាន​កាត់នូវ​អត្រា​ការប្រាក់ដុល្លារ តម្លៃមាស បានធ្លាក់ចុះយ៉ាងខ្លាំង ក្នុងរង្វង់ប្រមាណជាង ៥០ ដុល្លារក្នុងមួយអោន ហើយតម្លៃនេះនឹងអាចស្រុតចុះបន្តបន្ទាប់ទៀត ស្របពេលប្រាក់ ដុល្លាររំពឹងថា និងបន្តឡើងថ្លៃ។

លោក ឈា ឆាយហេង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុ PP Link Securities ថ្លែងលើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយ BTV ស្តីអំពីតម្លៃទីផ្សារហាងឆេងមាសជាសកល ក្នុងពេលបច្ចុប្បន្ននេះថា តម្លៃហាងឆេងមាសមានភាពប្រែប្រួល គឺវាអាស្រ័យទៅលើ ប្រាក់ដុល្លារ ក្នុងនោះប្រសិនប្រាក់ដុល្លារឡើងថ្លៃ ចំណែកទីផ្សារមាសនឹងធ្លាក់ចុះ ជាក់ស្តែងនៅថ្ងៃ ១៨ ខែធ្នូ កន្លងមកនេះ ធនាគារ កណ្តាលសហរដ្ឋអាមេរិក បានប្រកាសកាត់អត្រាការប្រាក់ដុល្លារពី ៤.៧៥ ភាគរយ ទម្លាក់មកនៅត្រឹម ៤.៥០ ភាគរយប៉ុណ្ណោះ ដែលការប្រកាសកាត់អត្រាការប្រាក់នេះ បានធ្វើឱ្យរូបិយវត្ថុដុល្លារបានឡើងថ្លៃ ខណៈដែលតម្លៃហាងឆេងមាសបានធ្លាក់ចុះ។

លោក បន្តឱ្យដឹងថា ជុំវិញប្រាក់ដុល្លារនេះ បើយោងតាមធនាគារកណ្តាលសហរដ្ឋអាមេរិក នៅក្នុងឆ្នាំ ២០២៥ ខាងមុខនេះ សហរដ្ឋអាមេរិកមិនមានគម្រោងកាត់អត្រាការប្រាក់បន្តទៀតឡើយ, ដូច្នេះនៅពេលធនាគារកណ្តាលសហរដ្ឋអាមេរិក លែងកាត់អត្រា ការប្រាក់ដុល្លារនោះ, ប្រាក់ដុល្លារនឹងឡើងថ្លៃ ហើយនៅក្នុងពេលតែមួយនេះ តម្លៃមាសនឹងធ្លាក់ចុះ។ ចំណែកតទៅមុខទៀត បើធៀប ប្រាក់ដុល្លារទៅនិងមាស ឃើញថា ប្រាក់ដុល្លារនិងអាចបន្តឡើង ចំណែកតម្លៃហាងឆេងមាសអាចនិងបន្តធ្លាក់ចុះថែមទៀត, នឹងអាច ធ្លាក់ចុះដោយសន្សឹមៗ ទៅតាមចំនួនវិនិយោគិនលក់មាសចេញផងដែរ។ ជាក់ស្តែងនៅចុងឆ្នាំនេះ តម្លៃហាងឆេងមាសនិងធ្លាក់ចុះ ចន្លោះពី ២,៦២០ ដល់ក្នុងរង្វង់ ២,៥៦០ ដុល្លារ ក្នុងមួយអោន។ ប៉ុន្តែ, ប្រសិនពិភពលោកមានភាពតាន់តឹងផ្នែកភូមិសាស្រ្ត, នយោបាយ និងការប៉ះទង្គិចសង្គ្រាមណាមួយ ទីផ្សារមាសនឹងអាចហក់ឡើងថ្លៃវិញជាមិនខាន។

លោក ឈា ឆាយហេង លើកឡើងបន្ថែមថា ជុំវិញតម្លៃហាងឆេងមាសឡើងឬចុះ វាគឺជាសារមួយបង្ហាញឱ្យពិភពលោកដឹងថា នៅពេលដែលហាងឆេងមាសកើនឡើងខ្លាំង គឺបង្ហាញថា សេដ្ឋកិច្ចពិភពលោកកំពុងជួបវិបត្តិ, ពេលដែលមានសង្គ្រាមក៏តម្លៃហាង ឆេងមាសឡើងថ្លៃ, ពេលរីករាលដាលជំងឺកូវីដ-១៩ ក៏តម្លៃហាងឆេងមាសឡើង, វិបត្តិសេដ្ឋកិច្ចពិភព ក៏តម្លៃហាងឆេងមាសឡើង។ ប៉ុន្តែប្រសិនតម្លៃហាងឆេងមាសបន្តធ្លាក់ថ្លៃ វាក៏ជាសារល្អបង្ហាញពិភពលោកឱ្យដឹងថា ស្ថានភាពសេដ្ឋកិច្ចពិភពលោកបានងើបឡើង ល្អប្រសើរវិញ, តែចំណែកអ្នកអាជីវករ និងអ្នកវិនិយោគលើហាងឆេងមាស ប្រសិនដឹងអំពីទំនោរធ្លាក់ថ្លៃ ពួគគាត់គួរបញ្ចៀសនូវ ហានីភ័យ ដោយលក់នូវតម្លៃខ្ពស់ និងរង់ចាំទិញចូលនូវតម្លៃថោកមកវិញ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី ២០ ខែ ធ្នូ ឆ្នាំ ២០២៤ នេះ តម្លៃហាងឆេងមាសនៅលើទីផ្សារ​កម្ពុជា ក្នុងនោះសម្រាប់ មាសគីឡូ, លក់ចេញក្នុងតម្លៃ ៣០៣ និងទិញចូល ២៩៣ ដុល្លារ​អាមេរិក ក្នុងមួយជី, ដុល្លារទិញចូល ៤ ០៨៦ រៀល លក់ចេញ ៤ ០៩៤ រៀល, ប្រេងឥន្ធនៈ ១លីត្រ ៤ ១០០ រៀល (សាំងធម្មតា) និងប្រេងម៉ាស៊ូត ៤ ០០០ រៀល ក្នុងមួយលីត្រ៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        190
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        166
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        188

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm