អ៊ីស្រាអែលប្តេជ្ញាវាយទៅឲ្យដល់ក្រុមមេដឹកនាំហ៊ួទី ខណៈក្រុមនេះអះអាងថាការវាយប្រហារបានសម្លាប់មនុស្ស៩នាក់

2024/12/20 06:38:07 pm        119

រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលលោកអ៊ីស្រាអែលខាត់ស៍(Israel Katz)បានប្តេជ្ញាកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា ដៃដ៏វែងរបស់អ៊ីស្រាអែល នឹងទៅឲ្យដល់ក្រុមមេដឹកនាំចលនាហ៊ួទី(Houthi)របស់ប្រទេសយេម៉ែន បន្ទាប់ពីបានបើកការវាយប្រហារតាមអាកាសទាំងយប់លើតំបន់ជាច្រើនរបស់ប្រទេសអារ៉ាប់មួយនេះ ។ 

ទូរទស្សន៍ Al Masirah ដែលជាទូរទស្សន៍សំខាន់គ្រប់គ្រងដោយក្រុមហ៊ួទីមានសម្ព័ន្ធមិត្តជាមួយអ៊ីរ៉ង់ និងកំពុងគ្រប់គ្រងភាគច្រើននៃប្រទេសនេះ បាននិយាយថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលបានសម្លាប់មនុស្ស៩ នាក់ ក្នុងនោះ៧នាក់ នៅកំពង់ផែ Salif និង ២ នាក់នៅរោងចក្រប្រេង Ras Issa ដែលទីតាំងទាំងពីរនោះ នៅភាគខាងលិចខេត្ត ហូដេដា (Hodeidah)។

ការវាយប្រហារទាំងនោះក៏បានសំដៅទៅលើស្ថានីយថាមពលកណ្តាលចំនួនពីរនៅភាគខាងត្បូង និងខាងជើងនៃរដ្ឋធានីសាណា(Sanaa)ផងដែរ។លោកខាត់ស៍ បាននិយាយនៅក្នុងសារបណ្ដាញសង្គម Xថាខ្ញុំសូមព្រមានក្រុមមេដឹកនាំនៃអង្គការភេរវករហ៊ួទី ដៃវែងរបស់អ៊ីស្រាអែលនឹងទៅឲ្យដល់អ្នក។អ្នកណាលើកដៃប្រឆាំងរដ្ឋអ៊ីស្រាអែល ដៃរបស់អ្នកនោះ នឹងត្រូវកាត់ចោល អ្នកណាប៉ះពាល់យើង អ្នកនោះនឹងរងគ្រោះទ្វេដង។ ក្រុមហ៊ួទីបានបាញ់មីស៊ីលល្បឿនលឿនជាងសំឡេងកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះដែរ ដែលខ្លួននិយាយថាមានគោលដៅលើអ៊ីស្រាអែល។

ក្នុងសេចក្តីថ្លែងការណ៍មួយ យោធាអ៊ីស្រាអែលនិយាយថា ខ្លួនបើកការវាយប្រហារយ៉ាងជាក់លាក់លើគោលដៅយោធាក្រុមហ៊ួទី រួមទាំងកំពង់ផែ និងហេដ្ឋារចនាសម្ព័ន្ធថាមពលនៅក្នុងរដ្ឋធានីសាណា ដោយបន្ថែមថា គោលដៅនានាដែលខ្លួនវាយប្រហារកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ត្រូវបានប្រើប្រាស់ដោយកងកម្លាំងហ៊ួទីសម្រាប់គោលបំណងយោធា។កងកម្លាំងហ៊ួទី បានបើកការវាយប្រហារលើការដឹកជញ្ជូនអន្តរជាតិនៅជិតប្រទេសយេម៉ែន ចាប់តាំងពីខែវិច្ឆិកាឆ្នាំមុន ជាការបង្ហាញសាមគ្គីភាពដល់ប៉ាឡេស្ទីនក្នុងសង្គ្រាមអ៊ីស្រាអែលជាមួយក្រុមហាម៉ាសដែលនៅតែបន្តដល់សព្វថ្ងៃ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        83
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        72
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        67

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm