លោក Zelenskiy និយាយថា ការធានាសន្តិសុខរបស់អឺរ៉ុប នឹងមិនគ្រប់គ្រាន់សម្រាប់អ៊ុយក្រែនទេ

2024/12/20 07:11:04 pm        89

ប្រធានាធិបតី លោក Volodymyr Zelenskiy បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី១៩ ខែធ្នូ ថា ការធានាសន្តិសុខរបស់អឺរ៉ុប និងសង្គ្រាមដែលជាប់គាំង នឹងមិនគ្រប់គ្រាន់សម្រាប់អ៊ុយក្រែនដែលមានបំណងចង់ចូលរួមជាមួយសម្ព័ន្ធយោធាឆ្លងមហាសាគរអាត្លង់ទិកណាតូ នោះទេ។

លោក Zelenskiy បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា អ៊ុយក្រែន «មិនអាចរស់នៅជាមួយជម្លោះដែលជាប់គាំង» ខណៈប្រទេសនេះចាំបាច់ត្រូវមានការធានា នៅពេលអនាគតដ៏ខ្លីខាងមុខ។

លោកបាននិយាយថា អ៊ុយក្រែន អាចពិចារណាពីការបញ្ជូនឧស្ម័នរបស់រុស្ស៊ីបន្ត ក្នុងលក្ខខណ្ឌដែលទីក្រុងមូស្គូ ពុំទទួលបានប្រាក់សម្រាប់ប្រេងឥន្ធនៈ រហូតដល់ក្រោយសង្គ្រាម ទោះបីជាអ៊ុយក្រែនកាលពីពេលពីមុន បានច្រានចោលការបន្តកិច្ចសន្យាផ្ទេរឧស្ម័នរុស្ស៊ី ទៅកាន់អឺរ៉ុប ក៏ដោយ។

ការអត្ថាធិប្បាយលើការចរចាររវាងប្រទេសរបស់លោក និងរុស្ស៊ីក្នុងឆ្នាំ ២០២២ លោក Zelenskiy បាននិយាយថា ពុំដែលមានកិច្ចព្រមព្រៀងនៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសទួរគី រវាងប្រទេសទាំងពីរនោះទេ។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា កិច្ចព្រមព្រៀងបឋមដែលបានឈានដល់ រវាងអ្នកចរចារុស្ស៊ី និងអ៊ុយក្រែន ក្នុងអំឡុងសប្តាហ៍ដំបូងនៃសង្រ្គាមនៅឯកិច្ចពិភាក្សាក្នុងទីក្រុងអ៊ីស្តង់ប៊ុល ដែលពុំត្រូវបានអនុវត្ត អាចជាមូលដ្ឋានសម្រាប់ការពិភាក្សា នៅពេលអនាគត។

លោក Zelenskiy បានប្រតិកម្មទៅនឹងការលើកឡើងរបស់លោកពូទីន ក្នុងការសាកល្បងប្រព័ន្ធការពារដែនអាកាស ដោយការបាញ់មីស៊ីលបាលីស្ទីកល្បឿនលឿនជាងសំឡេង Oreshnik ថ្មីរបស់រុស្ស៊ី ទៅលើគោលដៅមួយ ក្នុងប្រទេសអ៊ុយក្រែន។

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        18
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        29
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        34

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm