ព្រឹទ្ធសមាជិកអាមេរិក ជំរុញលោក Biden ឱ្យទុកពេល ៩០ថ្ងៃបន្ថែមពីលើបម្រាម ដល់ Tiktok

2024/12/20 07:56:16 pm        106

ព្រឹទ្ធសមាជិកទ្វេបក្សរបស់អាមេរិក កាលពីថ្ងៃព្រហស្បតិ៍ (១៩ ធ្នូ) បានជំរុញឱ្យលោកប្រធានាធិបតី Joe Biden បន្តទុករយៈពេល ៩០ថ្ងៃបន្ថែមពីលើថ្ងៃផុតកំណត់ ១៩ មករា សម្រាប់ក្រុមហ៊ុន ByteDance ដែលមានមូលដ្ឋាននៅចិន ក្នុងការលក់កម្មវិធីវីដេអូខ្លី TikTok នៅសហរដ្ឋអាមេរិក ឬមិនដូច្នេះនឹងប្រឈមការហាមឃាត់។

តុលាការកំពូល និយាយថាខ្លួននឹងពិចារណាលើបញ្ហាប្រឈមផ្លូវច្បាប់របស់ TikTok និង ByteDance ក្នុងការស្វះស្វែងរកដីកាបញ្ឈប់ការហាមឃាត់ ឬការលក់នេះ ហើយនឹងបើកសវនាការនៅថ្ងៃទី១០ ខែមករា។ ក្រុមព្រឹទ្ធសមាជិកបានផ្ញើលិខិតជូនលោក Biden ថា "ដោយសារតែភាពមិនប្រាកដប្រជានៃបម្រាមនេះ ពួកយើងស្នើឱ្យទុកពេល ៩០ថ្ងៃបន្ថែម មុនបម្រាម ១៩ មករា មកដល់"។

អ្នកតតាំងផ្លូវច្បាប់ទាំងនោះកំពុងប្តឹងឧទ្ធរណ៍ចំពោះសេចក្តីសម្រេចរបស់តុលាការជាន់ទាប ចំពោះច្បាប់ដែលនឹងហាមប្រាមប្រតិបត្តិការរបស់ TikTok ដែលប្រើប្រាស់ដោយជនជាតិអាមេរិកប្រហែល ១៧០លាននាក់។

សភាបានអនុម័តវិធានការនេះកាលពីខែមេសា ហើយលោកប្រធានាធិបតី Joe Biden បានចុះហត្ថលេខាឱ្យក្លាយជាច្បាប់ពេញលេញ។ ក្រសួងយុត្តិធម៌ បាននិយាយថា ក្នុងនាមជាក្រុមហ៊ុនចិន TikTok បង្កជា "ការគំរាមកំហែងសន្តិសុខជាតិនៃជម្រៅ និងទំហំដ៏ធំសម្បើម" ប៉ុន្តែ TikTok និយាយថា ខ្លួនមិនបង្កការគំរាមកំហែងដល់សន្តិសុខអាមេរិកអ្វីនោះទេ ហើយប្ដេជ្ញាតតាំងដល់ទីបញ្ចប់។

ប្រធានាធិបតីជាប់ឆ្នោតរបស់បក្សសាធារណរដ្ឋ លោក Donald Trump ដែលបានព្យាយាមហាមឃាត់ TikTok ប៉ុន្តែមិនជោគជ័យក្នុងអំឡុងអាណត្តិសេតវិមានដំបូងរបស់ខ្លួនកាលឆ្នាំ២០២០នោះ បានផ្លាស់ប្តូរជំហររបស់លោក ហើយបានសន្យាថាលោកនឹងព្យាយាមជួយសង្គ្រោះ TikTok៕

អត្ថបទដែលទាក់ទង

អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm        10
ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        35
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        34

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm