ឯកឧត្តម ឌិត ទីណា បន្តលើកទឹកចិត្តដល់ដៃគូអភិវឌ្ឍនានាឲ្យចូលរួមអភិវឌ្ឍន៍វិស័យកសិកម្មកម្ពុជាកាន់តែមានប្រសិទ្ធិភាព

2024/12/20 08:50:24 pm        111

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានស្នើដៃគូអភិវឌ្ឍនានា ចូលរួមសហការជាមួយក្រសួងកសិកម្ម ក្នុងការធានាសន្តិសុខស្បៀង និងការផ្តល់ផលចំណេញសេដ្ឋកិច្ចដល់ប្រជាកសិករ សំដៅសម្រេចបាននូវគោលនយោបាយរបស់រាជរដ្ឋាភិបាល។

ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធបើកដំណើរការក្របខ័ណ្ឌកម្មវិធីប្រចាំប្រទេសរយៈពេល៥ឆ្នាំ ស្តីពី "Country Programming Framework (CPF 2024-2028)" របស់អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិប្រចាំកម្ពុជា (FAO) កាលពីល្ងាចថ្ងៃទី១៩ ខែធ្នូកន្លងទៅ ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងក្តីសោមនស្សរីករាយក្នុងការចូលរួមកម្មវិធីនេះ និងការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួង តំណាងក្រសួងភាគីពាក់ព័ន្ធ អង្គការដៃគូអភិវឌ្ឍ និងវិស័យឯកជន ដែលជាដៃគូសហប្រតិបត្តិការពេញលេញ និងមានសារៈសំខាន់ក្នុងការគិតគូរពីវិស័យស្បៀង និងកសិកម្មប្រកបដោយប្រសិទ្ធភាព និងមានភាពម្ចាស់ការពិតប្រាកដ។

ឯកឧត្តមរដ្ឋមន្ដ្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ដៃគូអភិវឌ្ឍទាំងអស់ ដែលជានិច្ចជាកាលបានផ្តល់ការគាំទ្រ និងសហការជាមួយគ្នាសម្រេចបានសមិទ្ធផលជាច្រើនគួរឱ្យកត់សម្គាល់ក្នុងវិស័យកសិកម្មកម្ពុជា។ ឯកឧត្តម បានបញ្ជាក់បន្ថែមថា ក្នុងឆ្នាំ២០២៥ ខាងមុខនេះគឺជាគម្រប់ខួប ៨០ឆ្នាំនៃអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ និងគម្រប់ខួប ៧៥ឆ្នាំដែលកម្ពុជាបានចូលជាសមាជិកនៃអង្គការ (FAO) ផងដែរ។

នៅចំពោះមុខអង្គពិធី ឯកឧត្តមរដ្ឋមន្ដ្រី បានលើកឡើងពីគោលនយោបាយអាទិភាពក្នុងវិស័យកសិកម្មក្នុងធានាឱ្យបាននូវសន្តិសុខស្បៀង និងនិរន្តរភាពសេដ្ឋកិច្ច និងបរិស្ថានធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋ មានហូប មានប្រើ មានបាន និងមានរហូត ដែលជាការអភិវឌ្ឍកសិកម្ម ដោយគិតគូរច្បាស់លាស់ មានចក្ខុវិស័យវែងឆ្ងាយ និងស្របតាមបរិបទនាពេលបច្ចុប្បន្ន។ 

ជាយន្តការបន្ទាប់ ឯកឧត្តមរដ្ឋមន្ដ្រី បានលើកទឹកចិត្តដល់ដៃគូអភិវឌ្ឍនានា ចូលរួមសហការជាមួយក្រសួងកសិកម្ម ក្នុងការធានាសន្តិសុខស្បៀង ការផ្តល់អាហារូបត្ថម្ភ ផ្តល់ផលចំណេញសេដ្ឋកិច្ចដល់ប្រជាកសិករ កាត់បន្ថយថ្លៃដើមផលិត ការការពារសុខភាពសាធារណៈ និងនិរន្តរភាពបរិស្ថាន សំដៅសម្រេចបាននូវគោលនយោបាយរបស់រាជរដ្ឋាភិបាល និងមានភាពបន្ស៊ីគ្នាជាមួយគោលដៅរបស់អង្គការសហប្រជាជាតិប្រកបដោយប្រសិទ្ធភាពខ្ពស់៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        208
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        114
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm