ក្រុមយុវជនសង្គមស៊ីវិល ស្នើដល់រាជរដ្ឋាភិបាលពន្លឿនច្បាប់ដាក់ក្រុមជ្រុលនិយមនៅក្រៅប្រទេស​ជាក្រុមភេរវកម្ម

2024/12/20 09:09:56 pm        264

ដើម្បីធានានិរន្តរភាពសុខសន្តិភាពនៅក្នុងប្រទេសកម្ពុជា ក្រុមយុវជនសង្គមស៊ីវិល បាន​ស្នើដ​ល់​រាជ​រដ្ឋាភិបាលពន្លឿនការបង្កើតច្បាប់ដាក់ក្រុមជ្រុលនិយមនៅក្រៅប្រទេសជាក្រុមភេរវកម្ម ខណៈ​ក្រុមជ្រុលនិយមនេះបានបង្កើតយុទ្ធនាការផ្ការីកក្នុងបំណងចង់ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។

លោក ហេង សំណាង ប្រធានក្រុមយុវជនសង្គមស៊ីវិល នៅថ្ងៃទី២០ ខែធ្នូនេះ បាន​ប្រាប់​BT​V​ឱ្យ​ដឹង​ថា កន្លងមក និងបច្ចុប្បន្ន ក្រុមជ្រុលនិយមមួយក្តាប់តូចនៅក្រៅប្រទេស បានបង្កើត​នូវ​ចលនា​ខុស​ច្បាប់នានា និងជាពិសេសនៅពេលថ្មីៗនេះ បានបង្កើតយុទ្ធនាការ​ផ្ការីក​ក្នុង​គោល​បំណង​ចង់​ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលបានកើតចេញ​ពីឆន្ទះ​ប្រជាពលរ​ដ្ឋ​ខ្មែរ​បោះ​ឆ្នោត​ជូន។ លោកបន្តថា ដើម្បីធានានិរន្តរភាព​សុខសន្តិភាព​ក្នុង​ប្រទេស​កម្ពុជា​ឱ្យ​នៅ​ស្ថិត​ស្ថេរ​គង់​វង្ស លោកគាំទ្រពេញទំហឹងចំពោះគំនិតផ្ដួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធ​សភា​ឱ្យ​បង្កើត​ច្បាប់ដាក់ក្រុមជ្រុលនិយមនៅក្រៅប្រទេសជាក្រុមភេរវកម្ម និងស្នើដល់​រាជ​រដ្ឋាភិបាល​គួរ​ពន្លឿនកា​រ​បង្កើតច្បាប់នេះឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីទប់ស្កាត់​ចលនា​ក្រុម​ជ្រុល​និយម​។

អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធបានអះអាងថា ពួកគេមិនស្តាប់តាម​ការ​ញុះញង់​របស់​ក្រុម​ជ្រុល​និយម​នៅ​ក្រៅ​ប្រទេស​ចូលប្រឆាំងរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់នោះទេ ព្រោះក្រោមការ​ដឹកនាំ​របស់​សម្តេច​តេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីកម្ពុជា និងបច្ចុប្បន្នបន្តមកដល់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានធានានិរន្តរភាពសុខសន្តិភាព ប្រជាពលរដ្ឋ​រស់​នៅ​សុខ​ស្រួល​។ លើសពីនេះ ពួកគេបង្ហាញ​ការ​គំាទ្រ​ចំពោះ​គំនិត​ផ្តួចផ្តើម​របស់​សម្តេចតេជោ​ឱ្យ​បង្កើត​ច្បាប់​ដាក់​ក្រុម​ជ្រុល​និយមនៅក្រៅប្រទេសជាក្រុមភេរវកម្ម។

ថ្លែងក្នុងពិធីបើក​មហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ កាលពីខែវិច្ឆិកាកន្លងទៅ សម្តេច​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលបានថ្លែងថា «តើ​គួរ​ដល់​ពេល​ហើយឬនៅ? បងប្អូនជនរួមជាតិ និងក្រុមអ្នកច្បាប់ តាក់តែងច្បាប់ ដើម្បីរៀប​ចំនូវ​ច្បាប់​ដា​ក់ក្រុ​មជ្រុលនិយមក្រៅប្រទេស ជាក្រុមភេរវកម្ម»។ បន្ទាប់ពីការថ្លែងនេះ ក្រុមអង្គការស៊ីវិល ប្រជា​ពលរដ្ឋ និងស្ថានប័នពាក់ព័ន្ធនានា បានប្រកាសគាំទ្រ​ជា​បន្ត​បន្ទាប់​ពី​គំនិត​ផ្តួច​ផ្ដើមរ​បស់​សម្តេច​តេជោក្នុងការបង្កើតច្បាប់ដាក់ក្រុមជ្រុលនិយមនៅក្រៅប្រទេសជាក្រុមភេរវកម្ម។ យ៉ាង​ណាក្តី គិតមកដល់ពេលនេះ ការបង្កើតច្បាប់ដាក់ក្រុមជ្រុលនិយមនៅក្រៅប្រទេសជាក្រុមភេរវកម្ម មិន​ទាន់បានរាជរដ្ឋាភិបាលយកមកពិភាក្សាក្នុងប្រជុំគណៈរដ្ឋមន្រ្តីនៅឡើយនោះទេ៕ អត្ថបទ៖ទូច សោភ័ណ


អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        10
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        223
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        198

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់

2026/07/24 03:37:41 pm
​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm
​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm