មន្ទីរបញ្ចកោណ៖ អាមេរិក បានបង្កើនកងទ័ពទ្វេដងនៅស៊ីរី កាលពីដើមឆ្នាំនេះ

2024/12/20 09:59:31 pm        408

មន្ទីរបញ្ចកោណ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាមេរិក បានបង្កើនចំនួនកងទ័ពទ្វេដងដែលខ្លួនមាននៅក្នុងប្រទេសស៊ីរី ជាផ្នែកនៃប្រតិបត្តិការប្រឆាំងក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម រហូតដល់ប្រហែល២.០០០នាក់។

រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បាននិយាយថា ខ្លួនធ្លាប់មានបុគ្គលិកយោធាប្រហែល៩០០នាក់នៅក្នុងប្រទេសស៊ីរី ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងអន្តរជាតិប្រឆាំងក្រុមជីហាដ ដែលបានដណ្តើមយកទឹកដីជាច្រើននៅទីនោះ និងនៅក្នុងប្រទេសអ៊ីរ៉ាក់ដែលនៅជិតខាង មុនពេលត្រូវបានកម្ចាត់ដោយកងកម្លាំងក្នុងស្រុកដែលគាំទ្រដោយយុទ្ធនាការតាមអាកាសដឹកនាំដោយសហរដ្ឋអាមេរិក។

ប៉ុន្តែបច្ចុប្បន្ននេះមាន ទាហានអាមេរិកប្រហែល២.០០០នាក់នៅក្នុងប្រទេសស៊ីរី ហើយមានរយៈពេលយ៉ាងហោចណាស់ពីរទៅបីខែ ដែលអ្នកនាំពាក្យមន្ទីរបញ្ចកោណ ឧត្តមសេនីយ ផាត រ៉ៃឌ័រ(Pat Ryder) បានប្រាប់អ្នកសារព័ត៌មានដោយនិយាយថា លោកទើបតែទទួលបានតួលេខដែលបានធ្វើបច្ចុប្បន្នភាព។

លោក Ryder បាននិយាយដោយសំដៅដល់បេសកកម្មកម្ចាត់ក្រុមរដ្ឋឥស្លាមថា «ចំនួនបន្ថែម ត្រូវបានចាត់ទុកថាជាកងកម្លាំងបណ្តោះអាសន្ននៅទីនោះ ដើម្បីគាំទ្រដល់កងកម្លាំង ដែលត្រូវបានដាក់ពង្រាយនៅទីនោះរយៈពេលវែង។

ទីក្រុងវ៉ាស៊ីនតោន បាននិយាយផងដែរថា ខ្លួនមានទាហានប្រហែល២.៥០០នាក់ នៅក្នុងប្រទេសអ៊ីរ៉ាក់ រយៈពេលជាច្រើនឆ្នាំមកហើយ ដែលបានធ្វើការវាយប្រហារ និងវាយឆ្មក់តាមកាលកំណត់ ដើម្បីជួយទប់ស្កាត់ការកើតឡើងវិញនៃក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម។

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        102
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        92
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        87

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm