លោក Blinken ប្រកាសផ្តល់ជំនួយ ២០០លានដុល្លារ សម្រាប់ស៊ូដង់ នៅជំនួបក្រុមប្រឹក្សាសន្តិសុខ UN

2024/12/20 10:25:17 pm        412

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អង់តូនី ប៊ីនខិន (Antony Blinken) កាលពីថ្ងៃព្រហស្បតិ៍ បានប្រកាសផ្តល់ជំនួយបន្ថែមចំនួន ២០០លានដុល្លារ សម្រាប់ប្រទេសស៊ូដង់ នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។

កញ្ចប់ជំនួយនេះ នឹងរួមបញ្ចូលអាហារ ទីជម្រក និងការថែទាំសុខភាព ដើម្បីឆ្លើយតបទៅនឹងជម្លោះដែលកំពុងបន្ត ដែលបណ្តាលឲ្យមនុស្សរាប់ម៉ឺននាក់ស្លាប់ និងវិបត្តិការផ្លាស់ទីលំនៅដ៏ធំបំផុតរបស់ពិភពលោក។

ក្នុងអំឡុងកិច្ចប្រជុំនោះ ប៊ីនខិន បានសង្កត់ធ្ងន់លើតម្រូវការសម្រាប់ជំនួយ ដែលត្រូវបញ្ជូនដោយសុវត្ថិភាព និងឆាប់រហ័សដល់អ្នកដែលកំពុងត្រូវការ។

លោកក៏បានសន្យាថា នឹងប្រើប្រាស់ឧបករណ៍ដែលមានទាំងអស់ រួមទាំងការដាក់ទណ្ឌកម្មផងដែរ ដើម្បីទប់ស្កាត់ការរំលោភបំពាន នៅក្នុងប្រទេសស៊ូដង់ និងចាប់ក្រុមជនល្មើសឲ្យទទួលខុសត្រូវ ដោយជំរុញឲ្យ អ្នកផ្សេងទៀត អនុម័តវិធានការស្រដៀងគ្នានេះ។

អង្គការសហប្រជាជាតិ និយាយថា ប្រជាជនស៊ូដង់ជិត ២៥ លាននាក់ ត្រូវការជំនួយ ដោយមានទុរ្ភិក្សធ្វើឲ្យប៉ះពាល់ដល់ជំរំភៀសខ្លួន។

ចាប់តាំងពីសង្រ្គាម បានចាប់ផ្តើម ក្នុងខែមេសា ឆ្នាំ ២០២៣ ចំពេលមានការតស៊ូដើម្បីអំណាច រវាងកងកម្លាំងប្រដាប់អាវុធស៊ូដង់ និងកងកម្លាំងគាំទ្ររហ័ស (RSF) ប្រជាជន ១១លាននាក់ ត្រូវបានផ្លាស់ទីលំនៅ ក្នុងនោះ ៣លាននាក់ ដែលបានភៀសខ្លួនទៅកាន់ប្រទេសផ្សេងទៀត។


អត្ថបទដែលទាក់ទង

លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        46
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        47
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        46

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ

2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm
​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm