ទួរគីនឹងបន្តសកម្មភាពយោធារបស់ខ្លួន នៅក្នុងទឹកដីស៊ីរី រហូតដល់កងកម្លាំងឃើដ «ទម្លាក់អាវុធ»

2024/12/20 10:50:23 pm        113

ទីភ្នាក់ងារសារព័ត៌មាន Anadolu ពាក់កណ្តាលផ្លូវការរបស់ទួរគី បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ ដោយដកស្រង់ប្រភពពីក្រសួងការពារជាតិថា ទួរគីនឹងបន្តសកម្មភាពយោធារបស់ខ្លួន នៅភាគខាងជើងប្រទេសស៊ីរី រហូតដល់ក្រុមយុទ្ធជនឃើដ «ទម្លាក់អាវុធទាំងស្រុង»។ ដោយគូសបញ្ជាក់ការគំរាមកំហែងដែលកំពុងបន្តពីកងកម្លាំងឃើដ នៅក្នុងប្រទេសស៊ីរី ទៅកាន់ព្រំដែនភាគខាងត្បូងរបស់ប្រទេសទួរគី ប្រភពបាននិយាយថា៖«វិធានការប្រឆាំងភេរវកម្ម និងការត្រៀមរៀបចំរបស់យើង នឹងបន្តរហូតដល់ក្រុមភេរវករ ទម្លាក់អាវុធចុះទាំងអស់ ហើយយុទ្ធជនបរទេសរបស់ពួកគេ ចាកចេញពីទឹកដីស៊ីរី ។

ប្រភពដដែលបានធ្វើការអត្ថាធិប្បាយ ជាការឆ្លើយតបទៅនឹងការចោទប្រកាន់ថា កងកម្លាំងប្រដាប់អាវុធ  ទួរគី និងកងទ័ពជាតិស៊ីរី ដែលជាសម្ព័ន្ធនៃក្រុមប្រដាប់អាវុធគាំទ្រដោយប្រទេសទួរគី កំពុងរៀបចំសម្រាប់ប្រតិបត្តិការប្រឆាំងនឹងអង្គភាពការពារប្រជាជនឃើដស៊ីរី (YPG) នៅភាគខាងកើតនៃទន្លេអឺប្រាត (Euphrates)។

ប្រទេសទួរគី មើលឃើញថា អង្គភាពការពារប្រជាជនឃើដស៊ីរី (YPG) ជាផ្នែកបន្ថែមនៃគណបក្សពលករឃើដ(PKK) ដែលត្រូវបានចាត់ទុកថា ជាអង្គការភេរវកម្មដោយទួរគី សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ហើយបានបះបោរប្រឆាំងនឹងរដ្ឋាភិបាលទួរគី អស់រយៈពេលជាងបីទសវត្សរ៍មកហើយ។

យោធាទួរគី បានចាប់ផ្តើមប្រតិបត្តិការជាច្រើន ចាប់តាំងពីឆ្នាំ ២០១៦ នៅភាគខាងជើងប្រទេសស៊ីរី ដើម្បីបង្កើតតំបន់គ្មាន YPG នៅតាមបណ្តោយព្រំដែនរបស់ខ្លួន ជាមួយប្រទេសជិតខាងនេះ។

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        98
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        88
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        82

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm