អៀរឡង់ ស្នើឲ្យតុលាការ ICJ ពង្រីកនិយមន័យនៃអំពើប្រល័យពូជសាសន៍ ជុំវិញសង្គ្រាមហ្កាហ្សា

2024/12/20 10:53:17 pm        39

សារព័ត៌មាន Sky News បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា រដ្ឋាភិបាលអៀរឡង់ នឹងស្នើឲ្យតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ពង្រីកនិយមន័យរបស់ខ្លួននៃអំពើប្រល័យពូជសាសន៍ ជុំវិញ«ការដាក់ទណ្ឌកម្មរួម»របស់អ៊ីស្រាអែល ទៅលើជនស៊ីវិល នៅតំបន់ហ្កាហ្សាស្ទ្រីប។  

ឧបនាយករដ្ឋមន្ត្រីអៀរឡង់ លោក Micheal Martin បាននិយាយថា រដ្ឋាភិបាលរបស់លោក មាន «ការព្រួយបារម្ភថា៖«ការបកស្រាយមានលក្ខណៈចង្អៀតនៃអ្វី ដែលជាអំពើប្រល័យពូជសាសន៍» កំពុងនាំឲ្យមាន«វប្បធម៌និទណ្ឌភាព ដែលការការពារជនស៊ីវិល ត្រូវបានកាត់បន្ថយ»។

លោកបានបន្ថែមថា មាន «ការដាក់ទណ្ឌកម្មរួមទៅលើប្រជាជនប៉ាឡេស្ទីន តាមរយៈចេតនា និងផល    ប៉ះពាល់នៃសកម្មភាពយោធារបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សា» ហើយថា រដ្ឋាភិបាលអៀរឡង់ «ផ្តល់អាទិភាព ដល់ការការពារជីវិតជនស៊ីវិល»។

ប្រទេសអៀរឡង់ គ្រោងនឹងភ្ជាប់សំណើនេះ ទៅនឹងករណីដែលអាហ្វ្រិកខាងត្បូងបានប្តឹងទៅកាន់តុលាការ ICJ ក្រោមអនុសញ្ញាប្រល័យពូជសាសន៍របស់អង្គការសហប្រជាជាតិ ក៏ដូចជាសំណុំរឿងដែលប្រទេសហ្គាំប៊ី បានប្តឹងប្រឆាំងនឹងមីយ៉ាន់ម៉ាដែរ។

លោក Martin បាននិយាយថា៖«តាមរយៈការធ្វើអន្តរាគមន៍តាមផ្លូវច្បាប់ក្នុងសំណុំរឿងរបស់ប្រទេស   អាហ្វ្រិកខាងត្បូង អៀរឡង់នឹងស្នើសុឲ្យតុលាការ ICJ ពង្រីកការបកស្រាយរបស់ខ្លួនអំពីអ្វីដែលជាការប្រព្រឹត្តអំពើប្រល័យពូជសាសន៍ដោយរដ្ឋមួយ»។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        128
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        166
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        148

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm