លោក Elon Musk សម្ញែងអានុភាពផ្នែកនយោបាយ ខណៈការបិទរដ្ឋាភិបាលអាមេរិក ជិតកើតឡើង

2024/12/20 10:57:11 pm        44


នៅពេលដែលប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក លោក Donald Trump បានជ្រើសរើស «បុគ្គលមានឥទ្ធិពល លោក Elon Musk» ដែលជាអ្នកមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតលើពិភពលោក ដើម្បីកាត់បន្ថយការចំណាយ និងភាពខ្ជះខ្ជាយរបស់រដ្ឋាភិបាល លោកគិតថា កិច្ចខិតខំប្រឹងប្រែងនេះ អាចជា «គម្រោង Manhattan នៃពេលវេលារបស់យើង» (Manhattan Project គម្រោងប្រមូលអ្នកខ្លាំងៗស្រាវជ្រាវធ្វើកិច្ចការអ្វីមួយ)។

ត្រឹមថ្ងៃទី១៩ ខែធ្នូ ការទស្សន៍ទាយនោះបានបង្ហាញពីភាពត្រឹមត្រូវ។ ដោយប្រើប្រាស់វេទិកាបណ្ដាញសង្គមដែលលោកបានទិញក្នុងតម្លៃ ៤៤ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២២ លោក Musk បានបំផ្ទុះគ្រាប់បែកនុយក្លេអ៊ែរផ្នែកវោហារសា្តស្ត្រ អំឡុងដំណើរការការចរចារបិទរដ្ឋាភិបាល នៅវិមាន Capitol Hill។

តាមរយៈការបង្ហោះដាច់ដោយឡែកជាង ១៥០ដង នៅលើបណ្ដាញសង្គម X ដែលចាប់ផ្តើមមុនពេលព្រឹកព្រលឹមថ្ងៃទី១៨ ខែធ្នូ លោក Musk បានទាមទារឲ្យសមាជិកបក្សសាធារណរដ្ឋខ្លួនចេញពីកិច្ចព្រមព្រៀងចំណាយរបស់គណបក្សធំៗទាំង២ ដែលមានបំណងបញ្ចៀសការបិទផ្នែកខ្លះរបស់រដ្ឋាភិបាល នៅថ្ងៃបុណ្យណូអែល។

លោកបានប្តេជ្ញាសងសឹកផ្នែកនយោបាយ ប្រឆាំងនឹងអ្នកណាដែលបោះឆ្នោតគាំទ្រសេចក្ដីស្នើច្បាប់ដ៏ធំនេះ ជាច្បាប់ដែលត្រូវបានគាំទ្រដោយប្រធានសភា លោក Mike Johnson ដែលបានទូរសព្ទទៅលោក Musk កាលពីថ្ងៃទី១៨ ខែធ្នូ ដើម្បីសុំឲ្យលោកបញ្ឈប់ការបង្ហោះអំពីសេចក្ដីស្នើច្បាប់នេះ។

លោក Musk ក៏បានចែករំលែកព័ត៌មានមិនពិត អំពីសេចក្ដីស្នើច្បាប់នេះ ក្នុងនោះរួមទាំងការអះអាងមិនពិតថា វាមានជំនួយថ្មី សម្រាប់អ៊ុយក្រែន ឬមូលនិធិចំនួន ៣ពាន់លានដុល្លារ សម្រាប់កីឡដ្ឋានថ្មី ក្នុងទីក្រុងវ៉ាស៊ីនតោន។ មុនផុតថ្ងៃទី១៨ ខែធ្នូ លោក Trump បានចេញសេចក្តីថ្លែងការណ៍ផ្ទាល់ខ្លួន ដោយហៅសេចក្ដីស្នើច្បាប់នេះ ថា ជាច្បាប់ «ក្បត់ប្រទេសរបស់យើង»។

វាជាពេលវេលាដ៏អស្ចារ្យមួយ សម្រាប់លោក Musk ដែលមិនធ្លាប់ជាប់ឆ្នោតចូលកាន់តំណែង នៅការិយាល័យសាធារណៈ ប៉ុន្តែឥឡូវនេះ ហាក់ដូចជាឧបករណ៍បំពងសំឡេងដ៏ធំបំផុត សម្រាប់បុរសដែលត្រៀមនឹងឡើងគ្រប់គ្រងការិយាល័យ Oval ជាថ្មី៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        9
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        26
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        29

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm