ក្រសួងអភិវឌ្ឍន៍ជនបទចាត់ទុកការថែទាំផ្លូវ ជាការចូលរួមលើកកម្ពស់ជីវភាពប្រជាជនតាមជនបទ

2024/12/20 11:23:12 pm        122

កំពង់ធំ ៖ មន្រ្តីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ កោតសរសើរដល់នាយកដ្ឋានផ្លូវលំជនបទ ដែលបានថែទាំខួបផ្លូវចំនួន ១ ខ្សែ ប្រវែងជាង ៦ គឺឡូម៉ែត្រ ស្ថិតក្នុងស្រុក ៣ នៃខេត្តកំពង់ធំ បានយ៉ាងល្អប្រសើរ សម្រាប់ការប្រើប្រាស់យូរអង្វែង និងជាការចូលរួមចំណែកជាមួយ រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់គុណភាពផ្លូវនៅជនបទជូនប្រជាពលរដ្ឋ។

​ឯកឧត្តម ផូ ផារិទ្ធ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាសមាជិកគណៈកម្មាធិការលទ្ធកម្ម លើកឡើងនៅក្នុងការចុះត្រួត ពិនិត្យ វាយតម្លៃបញ្ចប់សុពលភាព លើការងារថែខួបផ្លូវចំនួន ១ខ្សែ ប្រវែង ៦ ១១០ ម៉ែត្រ ក្នុងនោះក្រាលកៅស៊ូ DBST ចំនួន ៦ កំណាត់ ប្រវែងសរុបជិត ៦ ០០០ ម៉ែត្រ និងក្រាលបេតុងចំនួន ១ កំណាត់ ប្រវែង ២០០ ម៉ែត្រ នៅក្នុងស្រុកកំពង់ស្វាយ ប្រាសាទសំបូរ និងស្រុក សណ្តាន់ ខេត្តកំពង់ធំ នៅថ្ងៃទី ២០ ធ្នូ នេះថា ការស្ថាបនា ការស្តារ ការថែទាំ និងការកែលម្អហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត គឺជាការវិនិយោគ ដ៍ចាំបាច់ ដើម្បីសម្រួលដល់គមនាគមន៍ និងការផ្តល់សេវាសាធារណៈផ្សេងៗ ជូនដល់ប្រជាជនគ្រប់ទិសទីនៅទូទាំងប្រទេស, តាមរយៈ នេះ ក្រសួងអភិវឌ្ឍន៍ជនបទ បានគិតគូរយកចិត្តទុកដាក់យ៉ាងខ្លាំង លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងគមនាគមន៍ដឹកជញ្ជូន នៅជនបទ សម្រាប់ផ្តល់ជាប្រយោជន៍ជូនដល់ប្រជាជន។

ឯកឧត្តម បន្តថា ជាក់ស្តែងការថែទាំខួបផ្លូវ របស់នាយកដ្ឋានផ្លូវលំជនបទខាងលើនេះ បើមិនមានការគិតគូរ និងដាក់ផែនការច្បាស់ លាស់របស់ក្រសួងនោះទេ ផ្លូវទាំងនេះក៏មិនមានភាពល្អប្រសើរបែបនេះឡើយ ហើយចំណែកអ្នកដែលពិបាក គឺប្រជាជពលរដ្ឋនៅតាម មូលដ្ឋាននេះឯង ។ ដូច្នេះការថែទាំផ្លូវពិតជាមានសារៈសំខាន់ណាស់ ក្នុងការចូលរួមថែទាំផ្លូវឱ្យបានល្អ គង់វង្សយូរអង្វែង ព្រោះ ផ្លូវគឺជា តម្រូវការចាំបាច់ បម្រើដល់ការធ្វើដំណើររបស់សាធារណៈជនគ្រប់ពេលវេលា ជាពិសេសជំរុញចលនាសេដ្ឋកិច្ចនៅតំបន់ជនបទផងដែរ។

ទាក់ទិនផ្លូវទាំងនេះផងដែរ, ឯកឧត្តម ផូ ផារិទ្ធ ក៏បានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជាពិសេសអាជ្ញាធរនៅមូលដ្ឋាន និង ប្រជាពលរដ្ឋ សូមចូលរួមថែទាំផ្លូវទាំងនេះឱ្យបានល្អ សម្រាប់ជាប្រយោជន៍ខ្លួនឯង និងបង្ករលក្ខណៈងាយស្រួល សម្រាប់ធ្វើដំណើរទៅ ណាមកណា ក្នុងនោះប្រសិនបើមានផ្លូវល្អយើងអាចធ្វើដំណើរបានលឿន និងទាន់ពេលវេលា ជាពិសេសការកាត់បន្ថយនូវខ្ទង់ចំណាយ ផ្សេងៗផងដែរ។

សូមបញ្ជាក់ថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ ជាតម្រូវការចាំបាច់សម្រាប់ជំរុញចលនាសេដ្ឋកិច្ចនៅតំបន់ជនបទ តាមរយៈការត ភ្ជាប់ផ្លូវជនបទឱ្យមានលក្ខណៈប្រទាក់ក្រឡាគ្នា ជាពិសេសនៅតំបន់ផលិតកម្ម ដើម្បីជួយសម្រួលដល់ការដឹកជញ្ជូន និងការធ្វើគមនាគមន៍ របស់ប្រជាពលរដ្ឋ សម្រាប់ការទំនាក់ទំនងសេដ្ឋកិច្ច និងសង្គម ព្រមទាំងទទួលបានសេវាសាធារណៈនានា នៅគ្រប់រដូវកាល ដោយ ចំណេញពេលវេលា និងកាត់បន្ថយការចំណាយ។ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងគមនាគមន៍ជនបទ គឺជាគន្លឹះគាំទ្រដល់រាល់កម្ម វិធីកាត់បន្ថយភាពក្រីក្រនៅតំបន់ជនបទផងដែរ៕

 អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        172
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        150
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        172

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm