ជំនួបនៅទីក្រុងដាម៉ាស អាមេរិកទម្លាក់ចោលការផ្តល់រង្វាន់សម្រាប់ការចាប់ខ្លួនមេដឹកនាំថ្មីប្រទេសស៊ីរី

2024/12/21 06:15:50 pm        130

អ្នកការទូតជាន់ខ្ពស់របស់សហរដ្ឋអាមេរិកម្នាក់ បានប្រាប់មេដឹកនាំថ្មីរបស់ប្រទេសស៊ីរី លោក Ahmed al-Sharaa កាលីថ្ងៃសុក្រ ទី២០ ខែធ្នូ ថា ទីក្រុងវ៉ាស៊ីនតោន កំពុងលុបចោលការផ្តល់រង្វាន់សម្រាប់ការចាប់ខ្លួនលោក ហើយបានស្វាគមន៍ «សារជាលក្ខណៈវិជ្ជមាន» ពីកិច្ចពិភាក្សា រួមទាំងការសន្យាប្រយុទ្ធប្រឆាំងអំពើភេរវកម្ម។

លោកស្រី Barbara Leaf អ្នកការទូតជាន់ខ្ពស់របស់ទីក្រុងវ៉ាស៊ីនតោនប្រចាំនៅតំបន់មជ្ឈិមបូព៌ា បានធ្វើការអត្ថាធិប្បាយដូច្នេះ បន្ទាប់ពីលោកស្រីបានជួបជាមួយ លោក Sharaa ក្នុងទីក្រុងដាម៉ាស ជាបេសកកម្មផ្លូវការលើកដំបូងទៅកាន់រដ្ឋធានីរបស់ប្រទេសស៊ីរី ធ្វើឡើងដោយអ្នកការទូតសហរដ្ឋអាមេរិក ចាប់តាំងពីដើមដំបូងនៃសង្រ្គាមស៊ីវិលនៅប្រទេសស៊ីរី។

ការវាយលុកលឿនដូចផ្លេកបន្ទោរ ដែលបានផ្តួលរំលំប្រធានាធិបតី លោក Bashar al-Assad កាលពីថ្ងៃទី៨ ខែធ្នូ ដឹកនាំដោយក្រុមអ៊ីស្លាមនិយម Hayat Tahrir al-Sham (HTS) មានឫសគល់នៅក្នុងសាខារបស់ក្រុមអាល់កៃដានៅប្រទេសស៊ីរី ប៉ុន្តែបានស្វែងរកការសម្របសម្រួលរបស់ខ្លួនក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។

ជំនួបរបស់លោកស្រី Leaf ជាមួយប្រធានក្រុម HTS លោក Sharaa បានធ្វើឡើង ទោះបីជាទីក្រុងវ៉ាស៊ីនតោន នៅតែចាត់ទុកក្រុមរបស់លោកថាជាអង្គការភេរវកម្ម ក៏ដោយ។ លោកស្រី Leaf បានប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីជំនួបថា «ដោយផ្អែកលើការពិភាក្សារបស់យើង ខ្ញុំបានប្រាប់លោក Sharaa ថា យើងនឹងមិនបន្តការផ្តល់រង្វាន់សម្រាប់រង្វាន់ដ៏យុត្តិធម៌សម្រាប់ការចាប់ខ្លួនលោក ដែលបានចូលជាធរមានក្នុងប៉ុន្មានឆ្នាំមកនេះ នោះទេ»។

លោកស្រី បាននិយាយថា «យើងស្វាគមន៍សារវិជ្ជមាន» ពីលោក Sharaa ។ «យើងនឹងស្វែងរកវឌ្ឍនភាពលើគោលការណ៍ និងសកម្មភាពជាច្រើន ពុំមែនគ្រាន់តែពាក្យសម្ដីប៉ុណ្ណោះទេ»។ 

«យើងគាំទ្រយ៉ាងពេញលេញ នូវដំណើរការនយោបាយផ្ទាល់ ដឹកនាំនិងគ្រប់គ្រង ដោយប្រទេសស៊ីរី ដែលនាំឱ្យមានរដ្ឋាភិបាលរួមគ្នា និងរដ្ឋាភិបាលតំណាង ដែលគោរពសិទ្ធិរបស់ប្រជាជនស៊ីរីទាំងអស់ រួមទាំងស្ត្រី សហគមន៍សាសនា និងជនជាតិភាគតិចចម្រុះនៅប្រទេសស៊ីរី»។

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        86
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        130
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        118

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm