ក្រសួងសុខាភិបាល បើកកិច្ចប្រជុំការពង្រឹងគុណភាព និងសុវត្ថិភាពមូលដ្ឋានសុខាភិបាលឯកជននៅរាជធានីភ្នំពេញ

2024/12/21 06:36:11 pm        171

ភ្នំពេញ ៖ ដោយទទួលបានការអនុញ្ញាតពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឡឹម តារា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារជំនាញឯកទេស សម្រាប់ការតាមដានត្រួតពិនិត្យការបម្រើសេវាសុខាភិបាលផ្នែកឯកជន រួមជាមួយឯកឧត្តម លោកជំទាវ សាស្ត្រាចារ្យ វេជ្ជបណ្ឌិត ជារដ្ឋលេខាធិការទទួលបន្ទុកកិច្ចការតាមជំនាញឯកទេស បានធ្វើការជួបជុំជាមួយនឹងម្ចាស់/តំណាង របស់ផ្នែកសេវាពិនិត្យព្យាបាលជម្ងឺគ្រប់ប្រភេទនៅក្នុងរាជធានីភ្នំពេញចាប់ពីមន្ទីរសម្រាកព្យាបាលគ្រប់ប្រភេទ មន្ទីរពហុព្យាបាល មន្ទីរពេទ្យ សរុបចំនួន ៤៣០ ទីតាំង ដែលអ្នកចូលរួមសរុបមានចំនួន ៥២៥នាក់, កាលពីល្ងាចថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤។

​ខ្លឹមសារ នៃអង្គប្រជុំ គឺការពង្រឹង គុណភាព សេវាសុខាភិបាល , ការផ្តល់សេវាសុខាភិបាលដែលមានគុណភាព និនិងមានសុវត្ថិភាពដល់អ្នកជំងឺ, ពង្រឹង សេវាសង្រ្គោះបន្ទាន់ និងសេវាបញ្ជូនជំងឺ, ពង្រឹង សេវាថែទាំមុនសម្រាល  កំឡុងពេលសម្រាល និងក្រោយសម្រាល, ពង្រឹង ការអនុវត្តន៍និយ័តកម្មសុខាភិបាល, លុបបំបាត់សេវាខាភិបាលឯកជនខុសច្បាប់, លេីកកម្ពស់ក្រមសីលធម៌ វិជ្ជាជីវៈ សុខាភិបាល និងគ្រួសារ សុខាភិបាល តែមួយ គ្មានការបែងចែកសុខាភិបាលសាធារណ: និងឯកជន និងរួម សុខរួមទុក្ខជាមួយគ្នា។ 

ឯកឧត្តមបណ្ឌិត ងី មានហេង ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ បានលើកឡើងថា ការជួបជុំគ្នាថ្ងៃនេះ ដើម្បីឲ្យការផ្តល់សេវាសុខាភិបាលផ្នែកឯកជនឲ្យកាន់តែមានភាពប្រសើរឡើង។ ជាការពិតភាពជាដៃគូរវាងរដ្ឋ និងឯកជន ពិតជាចាំបាច់ណាស់ ព្រោះថាការផ្តល់សេវាសុខាភិបាលនៅផ្នែកសាធារណៈក្នុងមូលដ្ឋានរាជធានីភ្នំពេញ យើងមានមន្ទីរពេទ្យជាតិ និងមជ្ឈមណ្ឌលជាតិចំនួន១២ មន្ទីរពេទ្យបង្អែកចំនួន៨ និងមណ្ឌលសុខភាពចំនួន៤៦ និងមន្រ្តីសុខាភិបាល ចំនួនជាង១៤០០នាក់ រីឯសេវាសុខាភិបាលឯកជន មន្ទីរពេទ្យឯកជនចំនួន១៧-គ្លីនិកឯកជន ដោយចាប់រាប់ពីមន្ទីរសម្រាកព្យាបាល ពហុព្យាបាល សម្ភព ចំនួនជាង៤០០។ ហើយក៏ជាការប្រសើរឡើងនូវស្ថានភាពសុខភាពក្នុងរាជធានីភ្នំពេញ ដែលជាការរួមចំណែករបស់សេវាសុខាភិបាលឯកជនផងដែរ។

ឯកឧត្តមបណ្ឌិត ងី មានហេង បានបន្ថែមថា តាមការអង្កេតប្រជាសាស្រ្តសុខភាព នៅឆ្នាំ២០២១-២០២២ បានបង្ហាញថានៅរាជធានីភ្នំពេញស្រ្តីដែលសម្រាលកូន នៅតាមមូលដ្ឋានសុខាភិបាល រហូតដល់៩៩,៩៩% (បើលេខមូល១០០%) ក៏ដោយសារតែមានការចូលរួមពីសេវាសុខាភិបាលឯកជនផងដែរ។ ក្នុងនោះស្រ្តី មកសម្រាលកូននៅមណ្ឌលសុខភាព ចំនួន៣០% និង៧០%ទៀត នៅមន្ទីរពេទ្យជាតិ និងមន្ទីរពេទ្យឯកជន។

នាឱកាសនោះឯកឧត្តមសាស្រ្តាចារ្យ ឡឹម តារា និងឯកឧត្តមសាស្ត្រាចារ្យ កុយ វ៉ាន់នី បានថ្លែងរួមគ្នាថា តាមរយៈកិច្ចប្រជុំ មានគោលបំណង ពង្រីកការយល់ដឹងសុីជម្រៅ ជូនដល់សេវាសុខាភិបាលឯកជន អំពីអាទិភាពចម្បងៗ និងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាល ក្នុងទិសដៅពង្រឹងគុណភាព និង សុវត្ថិភាពនៃសេវា ពិនិត្យព្យាបាលគ្រប់ប្រភេទក្នុងផ្នែកឯកជន។ ការជួបជុំ ក៏បានរំលឹក អំពីគោលនយោបាយកំណែទម្រង់របស់រាជរដ្ឋភិបាលអណត្តិទី៧ នៃរដ្ឋសភា និង អាទិភាពទាំង៩ រួមនឹង អាទិភាពចម្បងចំនួន៣ នៃសុខាភិបាល ដែលក្នុងនោះការធ្វើនិយ័តកម្ម សេវាសុខាភិបាលផ្នែកឯកជនឲ្យបានកាន់តែល្អ រលូន និងគោរពបានទៅតាមបទដ្ឋានគតិយុត្តិ/ និយាមបច្ចេកទេសសុខាភិបាល គឺជាអ្វីដែលក្រសួងសុខាភិបាលបាន និងបន្តតម្កល់ជាអាទិភាពខ្ពស់បំផុត សម្រាប់វិស័យសុខាភិបាលផ្នែកឯកជន។

សូមបញ្ជាក់ផងដែរថា នៅក្នុងពិធីខាងលើនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម អ៊ីម រ៉ន ហាស្សាន់ អភិបាលរងរាជធានីភ្នំពេញ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ៕

អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm