សម្តេចធិបតី៖រាជរដ្ឋាភិបាលបានកំពុងធ្វើការជាមួយថៃស្របតាមយន្តការច្បាប់ដោយសន្តិវិធីទាក់ទងនឹងបញ្ហាកោះគុត

2024/12/21 07:00:23 pm        161

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាបានប្រកាសអះអាងជាថ្មីម្តងទៀតថា រាជរដ្ឋាភិបាលកំពុងធ្វើការជាមួយភាគីថៃ តាមយន្តការច្បាប់ដែលមានស្រាប់ដោយសន្តិវិធីទាក់ទងនឹងបញ្ហា«កោះគុត» មិនដូចការលើកឡើងរបស់ក្រុមប្រឆាំងជាពិសេសអ្នកនយោបាយចាស់វស្សា ដើរតែញុះញង់ពលរដ្ឋឲ្យមាន ការយល់ច្រឡំលើបញ្ហានេះឡើយ។

 ផ្ញើសារចេញពីខេត្តកំពង់ចាម ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសខេត្តកំពង់ចាមបញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងចែកបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ នាថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចធិបតី នាយករដ្ឋមន្រ្តីបានបញ្ជាក់អះអាងថា រាជរដ្ឋាភិបាលធានាថានឹងមិនឱ្យបាត់ដីខ្មែរមួយមីលីម៉ែត្រណាឡើយ ហើយទាក់ទងនឹងបញ្ហា«កោះគុត»នេះគឺរាជរដ្ឋាភិបាលបានកំពុងធ្វើការ យ៉ាងយកចិត្តទុកដាក់បំផុតជាមួយរដ្ឋាភិបាលថៃ ដោយមិនបានប្រងើយកន្តើយដូចការអុចអាលរបស់ក្រុម អគតិមួយក្តាប់តូចដែលកំពុងរត់ចោលស្រុកនោះទេ។

​ជាមួយគ្នានោះដែរ សម្តេចធិបតីនាយករដ្ឋមន្រ្តី ក៏បានផ្ដាំទៅកាន់ក្រុមឧទ្ទាមក្រៅច្បាប់ ដែលមានជនក្បត់ជាតិបីជំនាន់នៅពីក្រោយខ្នងនោះផងដែរថា គប្បីបញ្ឈប់ការញុះញង់អុចអាល បងប្អូនប្រជាពលរដ្ឋឱ្យប្រព្រឹត្តសកម្មភាពផ្ទុយពីច្បាប់ដើម្បីតែបម្រើមហិច្ឆិតាខ្លួន ហើយឲ្យបងបងប្អូនជាប់គុកជំនួសពួកផងខ្លួននោះ។ សម្តេចធិបតី នាយករដ្ឋមន្រ្តីក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេសសូមកុំធ្វើតាមការញុះញង់ពីសំណាក់ពួកអគតិទាំងនោះឲ្យសោះ ដែលវានឹងបង្កឲ្យមានអសន្តិសុខក្នុងសង្គម ខណៈបញ្ហា«កោះគុត»នេះរាជរដ្ឋាភិបាលបានកំពុងធ្វើការដោយសន្តិវិធីទៅតាមច្បាប់ជាមួយ និងភាគីថៃនោះ៕

អត្ថបទ ៖ បាន ចក់

អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        9
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        217
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        191

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់

2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm
​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm
​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm