ក្រុមបាតុករ ដែលភាគច្រើនជាអ្នកគាំទ្រក្រុមចលនាហ៊ួទី (Houthi) បានប្រមូលផ្តុំគ្នានៅទីក្រុង សាណា (Sanaa) ប្រទេសយេម៉ែន កាលពីថ្ងៃសុក្រ ២០ ធ្នូ ដើម្បីបង្ហាញការគាំទ្រដល់ប្រជាជនប៉ាឡេស្ទីននៅតំបន់ ហ្កាហ្សាស្ទ្រីប។
អ្នកនាំពាក្យយោធា ក្រុមហ៊ួទី លោក Yahya Sarea បានចូលរួមក្នុងការប្រមូលផ្តុំនេះ ដើម្បីនិយាយអំពីមីស៊ីលចុងក្រោយ ដែលបានបាញ់ទៅលើអ៊ីស្រាអែលកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។
ក្រុមហ៊ួទីដែលមានសម្ព័ន្ធមិត្តជាមួយអ៊ីរ៉ង បានបើកការវាយប្រហារលើការដឹកជញ្ជូនអន្តរជាតិនៅជិតប្រទេសយេម៉ែនចាប់តាំងពីខែវិច្ឆិកា ឆ្នាំ ២០២៣ ជាការបង្ហាញសាមគ្គីភាពជាមួយពលរដ្ឋប៉ាឡេស្ទីនក្នុងសង្គ្រាមអ៊ីស្រាអែលជាមួយក្រុមហាម៉ាសនៅដែនដីហ្កាហ្សា។
យោងតាមប្រភពដែលបានដឹងកិច្ចពិភាក្សា ក្រុមអ្នកសម្របសម្រួលរបស់សហរដ្ឋអាមេរិក និងអារ៉ាប់ កំពុងធ្វើការទាំងយប់ទាំងថ្ងៃ ដើម្បីសម្រេចបានកិច្ចព្រមព្រៀងបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស។
ខណៈក្រុមគ្រូពេទ្យនៅតំបន់ហ្កាហ្សាស្ទ្រីបបាននិយាយថា ការវាយប្រហាររបស់អ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនចំនួន ៤៤ នាក់កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ៕