ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់២៥ នាក់នៅតំបន់ហ្កាហ្សាស្ទ្រីបកាលពីថ្ងៃសុក្រ រួមទាំងយ៉ាងហោចណាស់៨នាក់នៅក្នុងផ្ទះមួយនៅជំរំជនភៀសខ្លួន Nuseirat និងយ៉ាងហោចណាស់ ១០ នាក់រួមទាំងកុមារ ៧ នាក់នៅក្នុងទីប្រជុំជន Jabalia។
ក្រុមអ្នកសម្របសម្រួលពុំទាន់អាចទទួលបានបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមអ៊ីស្លាមហាម៉ាសទេ បន្ទាប់ពីជម្លោះជាងមួយឆ្នាំមកនេះ។
ប្រភពដែលដឹងពីការពិភាក្សា បានប្រាប់សារព័ត៌មាន Reuters កាលពីថ្ងៃព្រហស្បតិ៍ថាកាតានិងអេហ្ស៊ីបអាចដោះស្រាយការខ្វែងគំនិតគ្នាមួយចំនួនរវាងភាគីជម្លោះប៉ុន្តែនៅមានចំណុចខ្ទាស់មួយចំនួន។
ក្រុមអាជ្ញាធរនៅតំបន់ហ្កាហ្សាបាននិយាយថា យុទ្ធនាការរបស់អ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង ៤៥.០០០នាក់ និងបានជម្លៀសប្រជាជនភាគច្រើននៃចំនួនជនជាតិប៉ាឡេស្ទីនសរុប២,៣ លាននាក់ ភាគច្រើននៃតំបន់ឆ្នេរដែលត្រូវបានអ៊ីស្រាអែលឡោមព័ទ្ធត្រូវបានបំផ្លិចបំផ្លាញ៕