[UPDATE] ចំនួនអ្នកស្លាប់ពីការវាយប្រហារផ្សារណូអែលនៅអាល្លឺម៉ង់ កើនឡើងដល់៥នាក់ និងជាង២០០នាក់រងរបួស

2024/12/22 04:44:55 pm        160

អធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូល (Olaf Scholz) កាលពីថ្ងៃសៅរ៍ ទី២១ ធ្នូ បានថ្កោលទោសការវាយប្រហារដោយការបើករថយន្តបំបុកចូលហ្វូងមនុស្សដ៏គួរឱ្យភ័យខ្លាច និងគ្មានវិចារណញ្ញាណលើផ្សារបុណ្យណូអែលមានមនុស្សដ៏ច្រើនកុះករ ដែលបានសម្លាប់មនុស្ស ៥នាក់ និងជាង២០០នាក់ផ្សេងទៀតបានរងរបួស។

នគរបាលបានចាប់ខ្លួនវេជ្ជបណ្ឌិតផ្នែកវិកលចរិតជនជាតិអារ៉ាប៊ីសាអ៊ូឌីតវ័យ៥០ឆ្នាំម្នាក់នៅកន្លែងកើតហេតុកាលពីថ្ងៃសុក្រសប្ដាហ៍នេះនៅក្បែររថយន្ត SUV ដែលត្រូវបានប្រើបើកបំបុកហ្វូងមនុស្សនៅផ្សារបុណ្យណូអែលដោយបន្សល់ទុកនូវដាននៃការសម្លាប់រង្គាល និងថ្លុកឈាម។

លោកអូឡាហ្វ សូល ស្ថិតក្នុងសម្លៀកបំពាក់ពណ៌ខ្មៅត្រូវបានចូលរួមដោយអ្នកនយោបាយជាតិ និងតំបន់ និងកងកម្លាំងការពារសុវត្ថិភាពនៅក្នុងទីក្រុង ម៉ែកដេប៊ើក (Magdeburg) ភាគខាងកើត ជាទីដែលពួកគេបានដាក់ផ្កានៅខាងក្រៅព្រះវិហារដ៏ធំមួយ។

អធិការបតីរូបនេះបាននិយាយថាអ្នករបួសយ៉ាងហោចណាស់៤០នាក់ស្ថិតក្នុងស្ថានភាពមួយគួរឲ្យព្រួយបារម្ភ ប៉ុន្តែពុំបានផ្តល់ព័ត៌មានលម្អិតទេ។

ស្របពេលដែលប្រទេសអាល្លឺម៉ង់ មានការតក់ស្លុតយ៉ាងខ្លាំងពីការវាយប្រហារដែលបានកើតឡើងរយៈពេល ៨ ឆ្នាំ បន្ទាប់ពីការវាយប្រហាររបស់ពួកជីហាដក្នុងផ្សារបុណ្យណូអែលនៅទីក្រុងប៊ែរឡាំងបានសម្លាប់មនុស្ស១៣ នាក់នោះ ព័ត៌មានលម្អិតបន្ថែមទៀតបានលេចចេញអំពីបុរសអារ៉ាប៊ីសាអ៊ូឌីតដែលកំពុងត្រូវបានចាប់ខ្លួន។

ជនសង្ស័យរូបនេះមានឈ្មោះថា Taleb Jawad Al Abdulmohsen រស់នៅក្នុងប្រទេសអាល្លឺម៉ង់ចាប់តាំងពីឆ្នាំ២០០៦មក និងមានការអនុញ្ញតឲ្យរស់នៅជាអចិន្ត្រៃយ៍ បម្រើការនៅក្លីនិកមួយជិតទីក្រុងម៉ែកដេប៊ើក៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        223
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        264
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        243

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm