អង្គការសហប្រជាជាតិ៖ជនស៊ីវិលជិត៨០០នាក់បានស្លាប់ ក្នុងជម្លោះក្នុងទីក្រុងដាហ្វួខាងជើងរបស់ប្រទេសស៊ូដង់

2024/12/22 07:09:01 pm        141

ការិយាល័យនៃឧត្ដមស្នងការទទួលបន្ទុកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ (OHCHR) បានរាយការណ៍នៅចុងសប្ដាហ៍នេះថា ការឡោមព័ទ្ធ និងការប្រយុទ្ធគ្នាដែលនៅតែបន្ត នៅតំបន់អេល ហ្វាស័រ (El Fasher) ដែលជាទីក្រងរបស់ រដ្ឋ ដាហ្វួខាងជើង (North Darfur State) ក្នុងភាគខាងលិចប្រទេសស៊ូដង់ បានបណ្ដាលឲ្យជនស៊ីវិល យ៉ាងហោចណាស់៧៨២នាក់បានស្លាប់ និង១.១៤៣នាក់ ផ្សេងទៀត រងរបួសចាប់តាំងពីខែ ឧសភាឆ្នាំ២០២៤មក។

យោងតាមរបាយការណ៍ ការប្រយុទ្ធគ្នាដ៏ខ្លាំងក្លា បានកើនឡើងក្នុងខែមិថុនាឆ្នាំនេះ  ខណៈដែលភាគីនានានៃជម្លោះបង្កើនការបាញ់ប្រហារតបតគ្នាឥតបបន្ធូរដៃនៅក្នុងតំបន់លំនៅឋានប្រជាពលរដ្ឋ។ ជនស៊ីវិលបានជាប់ក្នុងការប្រយុទ្ធគ្នា ខណៈផ្ទះសម្បែងនានា ត្រូវបានប្រើប្រាស់សម្រាប់សកម្មភាពយោធា ហើយផ្សារផ្សេងៗ រងការវាយប្រហារ និងមានអំពើលួចប្លន់ជាដើម។ ជនស៊ីវិលជាច្រើនបានបាត់បង់ជីវិតក្នុងផ្ទះសម្បែងរបស់ពួកគេ នៅតាមផ្សារ ជិតមន្ទីរពេទ្យ ឬនៅតាមផ្លូវជាដើម។ 

របាយការណ៍បាននិយាយថា មនុស្សរាប់ពាន់នាក់នៅតែត្រូវបានឡោមព័ទ្ធនៅក្នុងទីក្រុងដោយគ្មានការធានានៃការឆ្លងកាត់ដោយសុវត្ថិភាព ហើយប្រឈមនឹងហានិភ័យនៃការស្លាប់ ឬរបួសពីការវាយប្រហារដោយមិនរើសមុខពីគ្រប់ភាគីនៃជម្លោះ។

ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សលោក Volker Turk ក៏បានអំពាវនាវផងដែរ ឱ្យបញ្ចប់ជាបន្ទាន់ចំពោះការឡោមព័ទ្ធទីក្រុង El Fasher នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយកាលពីថ្ងៃសុក្រ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        10
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        58
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        47

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm