បណ្ណសមធម៌ជាង១ពាន់សន្លឹកត្រូវបានផ្ដល់ជូនពលរដ្ឋខេត្តស្វាយរៀង​​ប្រើប្រាស់លើជីវភាពព្យាបាលជំងឺ និងសិក្សារៀនសូត្ររបស់សិស្សានុសិស្ស

2024/12/22 07:22:56 pm        148

ស្វាយរៀង ៖ បណ្ណសមធម៌(ក្រ១និងក្រ២)និងបណ្ណអាហារូបករណ៍សិស្សក្រីក្រ របស់រាជរដ្ឋាភិបាលប្រើប្រាស់លើ ជីវភាព ព្យាបាលជំងឺឥតគិតថ្លៃ និងសិក្សារៀនសូត្រ របស់សិស្សក្រីក្រ ចាប់ពីថ្នាក់ទី១ ដល់ថ្នាក់ទី៦ និងចាប់ពីថ្នាក់ទី៩ ដល់ថ្នាក់ទី១២ ចំនួន១ពាន់ ៧សន្លឹក បន្ថែមទៀតត្រូវបានផ្ដល់ជូនពលរដ្ឋប្រឈមជីវភាពរស់នៅក្នុងភូមិចំនួន១៣របស់ ឃុំក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤នេះ ក្រោយពីបានគណៈកម្មការអន្តរមន្ទីរ និងសាលាឃុំ ធ្វើការវាយតម្លៃនិងចាត់ទុកជាពលរដ្ឋ និងសិស្សក្រីក្រពិតប្រាកដមែន។

លោក ភោគ វណ្ណថន មេឃុំក្រោលគោ បានមានប្រសាសន៍បញ្ជាក់ជូនពលរដ្ឋថា ការដែលរដ្ឋបាលឃុំចែកបណ្ណសមធម៌ក្រីក្រ១ និងក្រ ២ ប្រើប្រាស់លើជីវភាព សេវាសុខាភិបាល និងផ្ដល់ជូនសិស្សក្រីក្រនៅពេលនេះ គឺជាគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់ ជីវភាពសុខមាលភាពរបស់ពលរដ្ឋ និងសិក្សារៀនសូត្ររបស់សិស្ស ហើយការចែកបណ្ណថនេះទៀត ក៏មិនបានប្រកាន់និន្នាការនយោបាយគណបក្សណាមួយនោះទេ។

ឆ្លៀតនាឱកាសនោះដែរក្នុងនាមក្រុមប្រឹក្សាឃុំលោក ភោគ វណ្ណថន បានអំពាវនាវដល់ពលរដ្ឋដែលមកទទួលបណ្ណនៅពេលនេះ ត្រូវខិតខំធ្វើការងារបង្កបង្កើតផល ចឹញ្ចឹមសត្វ ឱ្យបានគ្រប់ក្រុមគ្រួសារ ដើម្បីបំប៉នសុខភាព រក្សាសុខភាព តាមរយៈហូបចុករស់នៅអោយមានបរិស្ថានល្អ ករណីមានជំងឺត្រូវរួសរាន់ទៅប្រឹក្សាជាមួយក្រុមគ្រូពេទ្យ ទទួលយកសេវាព្យាបាល ខណៈដែលបងប្អូន មានបណ្ណ័សមធម៌ប្រើប្រាស់លើសេវាសុខាភិបាល រួចរាល់ហើយ ដើម្បីបញ្ចៀសការស្លាប់មិនបានទទួលយកការសេវាព្យាបាលពីរាជរដ្ឋាភិបាល។

ក្នុងពេលមកទទួលបណ្ណសមធម៌ តំណាងពលរដ្ឋ តំណាងសិស្សក្រីក្រអនុវិទ្យាល័យហ៊ុនសែន ក្រោលគោ បានមានចំណាប់អារម្មណ៍ដោយគោរពថ្លែងអំណរគុណ ចំពោះរាជរដ្ឋាភិបាល សម្ដេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលសម្តេចបានគិតគូរខ្ពស់លើជីវភាពសុខមាលភាព និងការសិក្សារៀនសូត្រ តាមរយៈធ្វើការផ្ដល់បណ្ណសមធម៌ឱ្យពួកគាត់សម្រាប់ប្រើប្រាស់នៅថ្ងៃនេះ។​

សូមបញ្ជាក់ថា អ្នកដែលប្រើប្រាស់បណ្ណដែលរាជរដ្ឋាភិបាលផ្ដល់តាមរយះក្រសួងសង្គមកិច្ចយកមកចែកជូននៅថ្ងៃនេះ គឺជាពលរដ្ឋក្រីក្រ ១ ក្រីក្រ ២ ជនចាស់ជរាចាប់ពីអាយុ៦០ឆ្នាំឡើង កុមារកំព្រា ជនពិការសុខភាពពីកំណើត និងអ្នកដែលមានផ្ទុកមេរោគអេដស៏៕ ដោយ ៖ ភាសារិទ្ធ

                                                                                ​

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        156
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        107
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm